នៅចុងឆ្នាំ ២០២០ វៀតណាមនឹងកាត់បន្ថយគ្រួសារក្រីក្រតាមលក្ខណៈវិនិច្ឆ័យពហុសមា សភាគមកត្រឹមតែ ២,៧៥%

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ដើម្បីបូកសរុបការងារកាត់បន្ថយភាពក្រីក្រ ដំណាក់កាល ២០១៦-២០២០។ 
នៅចុងឆ្នាំ ២០២០ វៀតណាមនឹងកាត់បន្ថយគ្រួសារក្រីក្រតាមលក្ខណៈវិនិច្ឆ័យពហុសមា សភាគមកត្រឹមតែ ២,៧៥% - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការអនុវត្តការងារកាត់បន្ថយភាពក្រីក្រនាពេលខាងមុខ គឺជាការងាររួមបញ្ចូលទាំងបញ្ញានិងបេះដូងផង។ មុនបង្អស់ ចាំបាច់ត្រូវសិក្សានិងដាក់សំណើរជូនបក្សនិងរដ្ឋ ដើម្បីផ្សព្វផ្សាយគោលនយោបាយជាក់ស្តែងបន្ថែមទៀត ដោយមានទិសដៅយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចគោលដៅ “ប្រទេសវៀតណាមមួយដោយគ្មានភាពក្រីក្រ” នៅឆ្នាំ ២០៤៥។

ទាក់ទិននឹងភារកិច្ចជាក់ស្តែងនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ចាំបាច់ត្រូវសុក្រិត គោលនយោបាយជួយដល់ជនក្រីក្រ មានបទដ្ឋានក្រីក្រពុហសមាសភាគ ផ្តល់អាទិភាពដល់កុមារ មនុស្សចាស់និងជនជាតិភាគតិច ធានាថា គ្មាននរណាម្នាក់ត្រូវបោះបង់ចោលឡើយ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “ដើម្បីអនុវត្តន៍ទំនួលខុសត្រូវចំពោះជនក្រីក្រ ខ្ញុំស្នើឱ្យប្រទេសទាំងមូល អនុវត្តចលនាថ្មីមួយ គឺឃុំមួយ សង្កាត់មួយ កសាងគំរូកាត់បន្ថយភាពក្រីក្រ សមស្របតាមលក្ខណៈតំបន់របស់ខ្លួន ដោយវិធីច្នៃប្រឌិតច្រើនថែមទៀត។ ទន្ទឹមជាមួយគ្នានោះ ត្រូវបំផុសលនាប្រឡងប្រណាំងអនុវត្តន៍គោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”។

ដោយវាយតម្លៃខ្ពស់ចំពោះប្រភពធនធានវិនិយោគសង្គម លោកនាយករដ្ឋមន្រ្តីបានស្នើដល់រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គមនិងអង្គការជាសមាជិក បន្តកៀរគរប្រភពធនធានសង្គម រួមដៃគ្នាដើម្បីជនក្រីក្រ។ នៅចំពោះមុខ តំបន់នានានឹងជួយដល់ប្រជាជនដែលបាត់បង់ផ្ទះសម្បែងដោយសារព្យុះនិងទឹកជំនន់ ជួសជុលសាលារៀនជាបន្ទាន់ដើម្បីប្អូនសិស្សានុសិស្សអាចទៅសាលារៀន ហើយមិនទុកឲ្យប្រជាជននរណាម្នាក់ត្រូវអត់ឃ្លានឬគ្មានកន្លែងរស់នៅទាល់តែសោះ។ ជាពិសេស ក្នុងឱកាសបុណ្យតេតប្រពៃណីកំពុងខិតជិតមកដល់ ដោយត្រូវមានផែនការជាក់ស្តែងដើម្បីថែរក្សាបុណ្យតេតជូនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ