នៅឆ្នាំ ២០២៥ វៀតណាមនឹងធ្វើជាម្ចាស់លើបច្ចេកវិទ្យាផលិតវ៉ាក់សាំងចំនួន ១០ ប្រភេទ

(VOVWORLD) - បង្កើនកម្រិតនិងសមត្ថភាពនៃអង្គការស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងស្រុក ដែលត្រៀមរួចជាស្រេចដើម្បីឆ្លើយតបជាមួយនឹងជំងឺរាតត្បាតកើតមានឡើងថ្មី។ 

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអនុម័តលើកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគន្លឹះថ្នាក់ជាតិ “ស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រើសម្រាប់មនុស្សដល់ឆ្នាំ ២០៣០”។ គោលបំណងនៃកម្មវិធីគឺដើម្បីសិក្សានិងធ្វើជាម្ចាស់លើបច្ចេកវិទ្យានៃការផលិតវ៉ាក់សាំងសម្រាប់មនុស្ស។ បង្កើនកម្រិតនិងសមត្ថភាពនៃអង្គការស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងស្រុក ដែលត្រៀមរួចជាស្រេចដើម្បីឆ្លើយតបជាមួយនឹងជំងឺរាតត្បាតកើតមានឡើងថ្មី។ ជាពិសេស ខិតខំដើម្បីទទួលបានវ៉ាក់សាំងក្នុងស្រុក ១០០% សំដៅបំពេញតាមស្តង់ដារស្មើនឹងស្តង់ដារអន្តរជាតិ ធានាដល់កម្មវិធីពង្រឹងការចាក់វ៉ាក់សាំងបង្ការជំងឺនិងវ៉ាក់សាំងមួយចំនួនទៀត ហើយនាំយកវ៉ាក់សាំងវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិជាបណ្តើរៗ។ ត្រឹមឆ្នាំ ២០២៥ ធ្វើជាម្ចាស់លើបច្ចេកទេសផលិតវ៉ាក់សាំង ១០ ប្រភេទ និងផលិតវ៉ាក់សាំងយ៉ាងតិច ៣ ប្រភេទ។ រហូតដល់ឆ្នាំ ២០៣០ ធ្វើជាម្ចាស់បច្ចេកវិទ្យាដើម្បីធ្វើជាម្ចាស់បច្ចេកវិទ្យាវ៉ាក់សាំងចំនួន ១៥ ប្រភេទ និងផលិតវ៉ាក់សាំងយ៉ាងតិច ៥ ប្រភេទ។

ចំពោះវ៉ាក់សាំងបង្ការជំងឺរាតត្បាតអាចទទួលបានជំនួយរហូតដល់ ១០០% សម្រាប់ការស្រាវជ្រាវនិងធ្វើតេស្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ