នៅឆ្នាំ២០២០សហគ្រាស៩០ភាគរយនឹងប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិក

(VOVWORLD) -សហគ្រាសវៀតណាមបាននិងកំពុងឈានចូលដំណាក់កាលធ្វើអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងនោះ វិក័យប័ត្រអេឡិចត្រូនិកត្រូវបានចាត់ទុកជាបែបផែននិងដំណោះស្រាយប្រ កបដោយប្រសិទ្ធភាពសំដៅជម្រុញការផលិតកម្មអភិវឌ្ឍន៍។ 

ចំណាយសម្រាប់ការប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកនឹងកាត់បន្ថយ៥០ភាគរយ ប្រៀបនឹង វិក័យប័ត្រជាក្រដាសធម្មតា។ យោងតាមការព្យាករណ៍របស់ផ្នែកពន្ធ ដល់ឆ្នាំ២០២០ នឹងមាន សហគ្រាស៩០ភាគរយប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិក។ លោកស្រី Nguyen Thi Thu Ha នា យិកាដ្ឋានគោលនយោបាយពន្ធនៃអគ្គនាយករដ្ឋពន្ធបានចាត់ទុកថា៖ ត្រូវកសាងដំណើរការនិងបង្កលក្ខណៈងាយស្រួលអំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន សំដៅជួយសហគ្រាសប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកល្អបំផុតនាពេលខាងមុខ៖

“ស្ថាប័នពន្ធត្រៀមជាស្រេចជួយឧបត្ថម្ភអ្នកបង់ពន្ធដោះស្រាយកំហុសក្នុងដំណើរការអនុវត្តជាក់ស្តែងវិក័យប័ត្រអេឡិចត្រូនិកដែលមានលេខកូដ។ ក្រៅពីនោះ ផ្នែកពន្ធបានធ្វើបច្ចច្បន្នភាពកម្មវិធីបច្ចេកវិទ្យាព័ត៌មានសម្រាប់បម្រើការបំពេញបែបបទពន្ធលើប្រព័ន្ធអេឡិចត្រូនិក។ សម្រាប់សហគ្រាសពេលប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះ ប្រសិនបើមានបញ្ហាអ្វី គឺតែងតែមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានជួយដោះស្រាយដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ