នាំទំហំពាណិជ្ជកម្មវៀតណាម -ឥណ្ឌូនេស៊ី ទទួលបាន ១០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅដល់ទីក្រុងហ្សាការតា បំពេញទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី។
នាំទំហំពាណិជ្ជកម្មវៀតណាម -ឥណ្ឌូនេស៊ី ទទួលបាន ១០ ពាន់លានដុល្លារអាមេរិក - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue 

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងអគ្គលេខាធិការអាស៊ានលោក Le Luong Minh ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅដល់ទីក្រុងហ្សាការតា បំពេញទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី។ នាល្ងាចថ្ងៃទី ១៩ កក្កដា លោក  Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retro Marsudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីលោក Enggartiasto Lukita។ នៅក្នុងបណ្ដាជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា ការដែលបង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ ២០១៣នោះ បានបើកចេញនូវកម្មវិធីសហប្រតិបត្តិការថ្មី ហើយនាំទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេស៊ីអភិវឌ្ឍន៍ស៊ីជម្រៅ។ លោកស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្រ្តវៀតណាម - ឥណ្ឌូនេស៊ីកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលំទូលាយថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្នើឲ្យភាគីទាំងពីរត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៧ ដើម្បីពិភាក្សាលើវិធានការជាក់ស្ដែង ក្នុងនោះមានការដាក់ចេញនូវវិធានការសំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១០ ពាន់លានដុល្លារអាមេរិកឲ្យបានឆាប់ៗនាឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ