នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃកងទ័ពការពារព្រំដែន ទទួលកិត្តិនាមវីវៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យកាលផ្លាស់ប្ដូរថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃកងទ័ពការពារព្រំដែនបានរៀបចំពិធីទទួល កិត្តិនាមវីវៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យកាលផ្លាស់ប្ដូរថ្មី។ 
នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃកងទ័ពការពារព្រំដែន ទទួលកិត្តិនាមវីវៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យកាលផ្លាស់ប្ដូរថ្មី - ảnh 1 នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃកងទ័ពការពារព្រំដែន ទទួលកិត្តិនាមវីវៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យកាលផ្លាស់ប្ដូរថ្មី (រូបថត៖ TTXVN)

អញ្ជើញថ្លែង នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “រួមជាមួយការអភិវឌ្ឍរបស់កង ទ័ពនោះ កងទ័ពការពារព្រំ ដែន កងកម្លាំង ប្រយុទ្ធ ប្រ ឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មនិយាយរួម និងកម្មាភិ បាល យុទ្ធជនរបស់នាយកដ្ឋាននិយាយដោយឡែក បានជំនះ ពុះពារលើការលំបាក ហើយបានចូលរួមវិភាគទានដ៏សក្តិ សមចំពោះបុព្វហេតុបដិវត្ត របស់បក្ស ការពារអធិបតេយ្យភាពជាតិ សន្តិសុខព្រំដែនយ៉ាងរឹងមាំ។ ខ្ញុំជឿជាក់ថាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ កសាងកងទ័ព ឲ្យមានរបៀបរាបរយ ចំណាន ទំនើប។ ទន្ទឹមនឹងនេះ នាយកដ្ឋាន ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀននឹងបន្តចូលរួមចំណែក និងរួមវិភាគទានជាច្រើនថែមទៀតនូវសមិទ្ធិផលក្នុងការងារកសាងកម្លាំងឲ្យកាន់តែខ្លាំងមាំមួន ក៏ដូចជាសក្តិសមនឹងកិត្តិនាមវីវជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម័យផ្លាស់ប្ដូរថ្មីដែលបក្ស និងរដ្ឋប្រគល់ជូន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ