នាយករដ្ឋមន្ត្រី Jacinda Ardern៖វៀតណាមជាដៃគូសំខាន់និងយុទ្ធសាស្ត្ររបស់នូវែលសេឡង់

(VOVWORLD) -បន្ទាប់ពីកិច្ចចរចា នារសៀលថ្ងៃទី១៣ខែមិនា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក ស្រី Jacinda Ardern បានធ្វើជាអធិបតី ពីធីជប់លៀងអបអរសាទរនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ 


អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Jacinda Ardern បានសម្តែងក្តីជឿជាក់ថា ទំនាក់ ទំនងរវាងប្រទេសទាំងពីរនឹងបានឡើងកម្ពស់ថ្មីជាមិនខាននាពេលខាងមុខ៖

“យើងខ្ញុំផ្តល់អាទិភាពសម្រាប់ដៃគូវៀតណាមនិងចាត់ទុកវៀត ណាមជាដៃគូសំខាន់និងយុទ្ធសាស្ត្រ។ ជាពិសេសក្នុងបណ្តាកិច្ចព្រមព្រៀង ស្តីពីយុទ្ធសាស្ត្រការទូត រវាងប្រទេសទាំងពីរ ក៏ដូចជារាល់កិច្ចព្រមព្រៀងពហុភាគី ព្រមទាំងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ ក្នុងនោះមានកិច្ចព្រមព្រៀង CPTPP និងបណ្តាកិច្ចព្រម ព្រៀងរវាងអាស៊ានជាមួយនូវែលសេឡង់”។

        អញ្ជើញថ្លែងមតិក្នុងពិធីជប់លៀង នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “លោកស្រីនាយករដ្ឋមន្ត្រីនិងរូបខ្ញុំផ្ទាល់បានមានជំនួបចរចាប្រកបដោយជោគ ជ័យ។ ភាគីទាំងពីរមានក្តីសោមនស្សរីករាយដោយបានឃើញថា តាំងពីពេលបង្កើត ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយកាលពីឆ្នាំណ២០០៩មក ទំនាក់ទំនងវៀតណាម នូវែលសេឡង់ទទួលបានផ្លែផ្កាគួឲ្យគត់សម្គាល់ ការជឿទុកចិត្តនយោបាយក៏បានកើន ឡើងជាលំដាប់។ ហើយក្នុងថ្ងៃនេះតែម្តង ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯក សារសហប្រតិបត្តិការសំខាន់ៗជាច្រើនលើវិស័យជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ