នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ឧសភា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi lwaya ។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Takeshi lwaya 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ហើយតែងតែចាត់ទុកប្រទេសជប៉ុនជាដៃគូដ៏សំខាន់ជួរមុខរយៈពេលវែង ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកជាមួយជប៉ុននូវផលប្រយោជន៍យុទ្ធសាស្រ្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីការអភិវឌ្ឍរបស់ប្រទេសនិមួយៗ កសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាមក៏បានគាំទ្រដល់ជប៉ុនក្នុងការលើកកម្ពស់តួនាទីស្ថាបនានិងសកម្មនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរតំបន់។

ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការពារប្រទេស Takeshi lwaya បានសង្កត់ធ្ងន់ថា រដ្ឋាភិ បាលជប៉ុនបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោករដ្ឋមន្រ្តីសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងជប៉ុននិងវៀតណាម។ ជប៉ុនតែងតែចាត់ទុក វៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសារៈសំខាន់បំផុត សម្រាប់កិច្ចសហប្រតិបត្តិការនិងការកសាងសមត្ថភាពការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ