នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតខេត្ត Vinh Phuc

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម; រយៈពេល ៧០ ឆ្នាំ នៃទិវាបង្កើតខេត្ត Vinh Phuc និងទទួលគ្រឿងឥស្សិរយយពលកម្មថ្នាក់ទី១។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតខេត្ត Vinh Phuc - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតខេត្ត Vinh Phuc និងទទួលគ្រឿងឥស្សិរយយពលកម្មថ្នាក់ទី១  

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ថ្ងៃនេះ បក្សភាគ រដ្ឋអំណាច និងប្រជាជននៃបណ្តាជនជាតិនៅខេត្ត Vinh Phuc បានរួមគ្នា អបអរសាទរខួបលើកទី ៧០ នៃការបង្កើតខេត្ត ចំទៅនឹងពេលដែល បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល រីករាយប្រកបដោយមោទនភាព អបអរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ នេះជាឱកាសសម្រាប់យើងទាំងអស់គ្នា រំលឹកឡើងវិញនូវប្រវត្តិដ៏អង់អាចក្លាហាននៃដំណើរ ៩០ ឆ្នាំដ៏រុងរឿង  របស់បក្សនិងប្រទេសជាតិ ជាពិសេសគឺក្រឡេកមើលឡើងវិញ ប្រវត្តិសាស្រ្តប្រពៃណីវប្បធម៌ក៏ដូចជាដំណើរការអភិវឌ្ឍន៍ ប្រកបដោយមោទនភាពរបស់ ខេត្ត Vinh Phuc ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ គុណតម្លៃជាប្រវត្តិសាស្ត្រនិងប្រពៃណីទាំងនេះ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយសម្រាប់យើងទាំងអស់គ្នា ក្នុងការបំផុសសេចក្តីស្នេហាជាតិ ស្មារតីសាមគ្គីភាព និងការឧស្សាហ៍ព្យាយាម ច្នៃប្រឌិត ជួយគ្នាទៅវិញទៅមក ក្នុងការធ្វើពលកម្ម ផលិតកម្មរបស់ប្រជាជន Vinh Phuc ផងដែរ។ ទន្ទឹមនឹងនោះ នេះជាគ្រឹះ ជំនឿជឿជាក់ ការលើកទឹកចិត្តនិងសេច ក្តីប្រាថ្នា ប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សលើកទី ១២  និងសេចសម្រេចនៃមហាសន្និបាតលើកទី ២១ របស់បក្សភាគខេត្ត Vinh Phuc   ដើម្បីខិតខំប្រឹងប្រែងនាំយកខេត្ត Vinh Phuc ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មទេសចរណ៍ក្នុងតំបន់និងទូទាំងប្រទេស”។

មុននោះ នៅទីក្រុង Vinh Yen នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួមនិងបំផុសចលនា បុណ្យតេតដាំដើមឈើ នឹកដល់លោកប្រធានហូជីមិញជានិច្ច និងចូលរួមពិធីសម្ពោធមណ្ឌលឧស្សាហកម្ម និងតំបន់លំនៅដ្ឋានសម្រាប់កម្មករនៅខេត្ត  Vinh Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ