នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែល ទីក្រុង Hai Phong មានការរីកចម្រើនយ៉ាងខ្លាំង ពោលគឺ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន ត្រូវបានអនុវត្តហើយចំណូលថវិកាប្រមូលបានលើសពីការកំណត់។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Thuy Nguyen

នាព្រឹកថ្ងៃទី ១៥ ខែតុលា នៅស្រុក Thuy Nguyen នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាសមាជិកសមាជិការសភានៃទីក្រុង Hai Phong បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង សំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ៨ រដ្ឋសភាលើកទី ១៤។ អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែល នាពេលកន្លងមកនេះ ទីក្រុង Hai Phong មានការរីកចម្រើនយ៉ាងខ្លាំង ពោលគឺ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន ត្រូវបានអនុវត្តហើយចំណូលថវិកាប្រមូលបានលើសពីការកំណត់។ ទន្ទឹមនឹងការអភិវឌ្ឍន៍ទីក្រុងមក ទីក្រុងក៏មានការចាប់អារម្មណ៍លើការវិនិយោគសម្រាប់វិស័យកសិកម្មនិងជនបទ រួមទាំងការកសាងជនបទថ្មីតែម្តង។ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ចលនាកសាងជនបទថ្មីរបស់ស្រុក Thuy Nguyen ត្រូវបានគេវាយតម្លៃខ្ពស់ ហើយនេះជាស្រុកមួយ ដែលមានប្រជាជនរស់នៅច្រើន ដោយមានកម្មករ ចំនួន ៣៥០,០០០ នាក់ មានតំបន់ឧស្សាហកម្មនិងគំរោង FDI ជាច្រើន។ យ៉ាងណាមិញ នៅឆ្នាំ ២០១២ ស្រុកមានឃុំចំនួន ៣៥ ជាឃុំជនបទថ្មី ជាពិសេសជីវភាពរស់នៅខាងសម្ភារៈក៏ដូចជាខាងស្មារតីរបស់ប្រជាជន រួមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកក៏ត្រូវបានវិនិយោគកសាងផងដែរ។  ខ្ញុំគិតថាវាគឺជាទិសដៅត្រឹមត្រូវសម្រាប់ការរៀបចំផែនការ ដើម្បីនាំស្រុក Thuy Nguyen អភិវឌ្ឍក្លាយទៅជាទីក្រុងមួយគឺមិនឆ្ងាយទេ នាគនា គត។ នេះគឺជារឿងរីករាយណាស់សម្រាប់ទីក្រុង Hai Phong ក៏ដូចជាស្រុក Thuy Nguyen ដោយមានការអភិវឌ្ឍយ៉ាងប្រសើរយ៉ាងដូច្នោះ”។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចូលរួមសន្និសីទ បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅទីក្រុង Hai Phong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ