នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងមកជំរាបលា

(VOVWORLD) -នាថ្ងៃទី៨ធ្នូ ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង លោកស្រី Kgomotso Ruth Maugau មកជំរាបលា បញ្ចប់បេសកម្មនៅវៀតណាម លោក Nguyen Xuan Phuc សង្ឃឹមថា ក្នុងឋានៈថ្មី លោកស្រី Kgomotso Ruth Magau នឹង បន្តគាំទ្រនិងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀត ណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងមកជំរាបលា - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង Kgomotso Ruth Magau មកជំរាបលា (រូបថតៈVGP/Quang Hiếu )

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យវៀតណាមនិងអាហ្វ្រិកខាងត្បូង បន្តជម្រុញទំនាក់ទំនងពាណិជ្ជកម្ម។ រួមជាមួយគ្នានោះ ប្រទេសទាំងពីរគប្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការពន្លឿនវិនិយោគនៃសហ គ្រាសប្រទេសទាំងពីរចូលក្នុងអាហ្វ្រិកខាងត្បូងនិងវៀតណាម ជាពិសេស លើវិស័យកសិកម្ម។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kgomotso Ruth Magau បានអះអាងថា នាពេលខាងមុខ អាហ្វ្រិកខាងត្បូងនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាពិសសេសលើវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ