នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ

(VOVWORLD) -នាព្រឹកថ្ងៃទី១មិនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៨។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតី សម័យប្រជុំប្រចាំខែកុម្ភៈ (រូបថតៈ TTXVN)

អញ្ជើញវាយតម្លៃអំពីសេដ្ឋកិច្ចសង្គមខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចមានស្ថិរភាព អត្រាប្តូរប្រាក់និងការប្រាក់ក៏បន្តស្ថិរភាពដែរ។ ទម្ទឹមជាមួយលទ្ធ ផលវិជ្ជមានដែលទទួលបាននោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ននានា ដាក់ចេញសំណើរនូវដំណោះស្រាយអភិវឌ្ឍន៍ ជាពិសេស ម្ចាស់ការស្វែងរកប្រភព កម្លាំងទាំងក្នុងនិងក្រៅប្រទេស ដើម្បីចរន្តទុននឹងហូរ មកវៀតណាមកាន់ តែច្រើនជាង៖

        “គប្បីផ្តោតសំខាន់ទៅលើការផលិតនិងធ្វើអាជីកម្មជាពិសេស បង្កើតបរិយាកាស ធ្វើអាជីវកម្មឲ្យកានតែល្អថែមទៀត។ ម្យ៉ាងវិញទៀត ក្នុងស្ថានភាពពិភពលោកនិងក្នុង ប្រទេសនោះគឺត្រូវគ្រប់គ្រងល្អម៉ាក្រូសេដ្ឋ កិច្ច កុំឲ្យកើតមានឡើងភាពអស្ថិរភាព។ ទន្ទឹមនឹងបញ្ហាសេដ្ឋកិច្ច ត្រូវផ្តោតសំខាន់ទៅលើបញ្ហាសង្គម ព្រមទាំងបញ្ហាបង្ការប្រ ឆាំងអំពើ ពុករលួយ អសកម្មដែលសាធារណមតិកំពុងយកចិត្តទុកដាក់ទៀត ផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ