នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនសិង្ហបុរី

(VOVWORLD) -នារសៀលថ្ងៃទី៦ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូវិនិយោគិនសិង្ហបុរី ដឹកនាំ ដោយលោក Douglas Foo ប្រធានសម្ព័ន្ធសមាគមអ្នកផលិតសិង្ហបុរី។ 
នាយករដ្ឋមន្ត្រី លោក Nguyen  Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនសិង្ហបុរី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួួគណៈប្រតិភូវិនិយោគិនសិង្ហបុរី  

នៅក្នុងជំនួប នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាម នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនទាំងអស់។ នាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា គម្រោងវិនិយោគរបស់សហគ្រាសសិង្ហបុរីនឹង ក្លាយទៅជាការពិតទាំងអស់ រួមចំណែកសកម្មទៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី។

        រីឯខ្លួនវិញ លោក Douglas Foo និងសមាជិកទាំងអស់បានសម្តែងនូវគោលគំនិត វិនិយោគធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសនៅទីក្រុង Da Nang។ តំណាងវិនិយោ គិនសិង្ហបុរីបានវាយតម្លៃថា ផ្នែកផលិតអេឡិចត្រូនិកនៅវៀតណាមពោរពេញទៅសក្កា នុភាព។ ក្នុងពេលជាមួយគ្នានេះ សិង្ហបុរីមានប្រៀបខ្លាំងលើវិស័យនេះនិងត្រៀមជា ស្រេចសហប្រតិបត្តិការជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ