នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ១១ខែកញ្ញា នៅទីស្នាក់ការរបស់រដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មអាមេរិក លោក Gilbert Kaplan។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Gilbert Kaplan (រូបថតៈ VOV) 

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Gilbert Kaplan បានបើកចេញបរិយាកាសថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តាប់និងធ្វើការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិ បាលវៀតណាមមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ទៀងស្តាប់និងខិតខំប្រឹងប្រែងដោះស្រាយចំពោះរាល់បញ្ហាដែលភាគីអាមេរិកផ្តោតការយកចិត្តទុកដាក់។

លោកបានបញ្ជាក់ថា វៀតណាមនឹងបន្តអនុវត្តន៍គោលនយោបាយផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ រួមទាំងប្រឹងប្រែងកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក មកវិនិយោគធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរត្រូវបានបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងសម្តែងពីបំណងប្រាថ្នាចង់ឈានដល់ការធ្វើឲ្យ មានតុល្យភាព ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

រីឯខ្លួនវិញ លោក Gilbert Kaplan បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺថាសំដៅអះអាងនូវការសន្យារបស់ភាគីអាមេរិកស្តីពី ការជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងមានបំណង អនុវត្តកិច្ចពិភាក្សាលើវិធានការនានាដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ។ លោកសង្ឃឹមថា ពីដំណើរទស្សនកិច្ចនេះនឹងបើកចេញសម័យថ្មីមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្មតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ