នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបំផុសចលនាប្រឡងប្រណាំងអនុវត្តវប្បធម៌ការិយាល័យ

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យកម្មាភិបាល បុគ្គលិកគ្រប់រូប ពង្រីកនូវស្មារតីស្នេហាជាតិ ជាពិសេស សាមគ្គី រួមកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍វប្បធម៌ការិយា ល័យ សីលធម៌វិជ្ជាជីវៈ បម្រើប្រជាជននិងបម្រើប្រទេសជាតិអស់ពីចិត្តពីថ្លើម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបំផុសចលនាប្រឡងប្រណាំងអនុវត្តវប្បធម៌ការិយាល័យ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០១៩) ខួបលើកទី១២៩នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) និងរយៈពេល៥០ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រ ធានហូជីមិញ (១៩៦៩ - ២០១៩) នាព្រឹកថ្ងៃទី១៩ ខែឧសភា ក្រុមប្រឹក្សាប្រឡងប្រ ណាំងកោតសរសើរមជ្ឈិម បានបំផុសចលនាប្រឡងប្រណាំង “កម្មាភិបាល បុគ្គលិក ប្រឡងប្រណាំងអនុវត្តន៍វប្បធម៌ការិយាល័យ”។

អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យកម្មាភិបាល បុគ្គលិកគ្រប់រូប ពង្រីកនូវស្មារតីស្នេហាជាតិ ជាពិសេស សាមគ្គី រួមកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍វប្បធម៌ការិយាល័យ សីលធម៌វិជ្ជាជីវៈ បម្រើប្រជាជននិងបម្រើប្រទេសជាតិអស់ពីចិត្តពីថ្លើម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “មនុស្សយើងម្នាក់ៗ ពេលបានបំពេញភារកិច្ចជាកម្មាភិបាល បុគ្គលិកក្របខ័ណ្ឌរដ្ឋ ត្រូវហាត់ពត់លត់ដំឲ្យក្លាយទៅជាកម្មាភិ បាល បុគ្គលិកគំរូ ជានិច្ចកាលបម្រើការងារដើម្បីប្រជាជន និងដើម្បីកន្លែងធ្វើការផ្ទាល់ខ្លួន។ ក្នុងលក្ខណៈបំពេញការងារ ត្រូវខិតខំប្រឹងប្រែងបំពេញឲ្យបានល្អនូវការ ងារដែលបានប្រគល់ជូន បង្កើតទំនុកចិត្តជាមួយសហការី និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំជាមួយកម្មាភិបាលក្រោមឪវាទ។ លក្ខណៈជំនាញក្នុងការិយាល័យ គឺបង្ហាញតាមរយៈការប្រតិបត្តិជាមួយថ្នាក់ដឹកនាំ ជាមួយសហការី មានវិធីសាស្ត្រក្នុងការងារ និងត្រូវបំពេញល្អនូវភារកិច្ចដែលត្រូវបានទទួល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ