នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ អនុវត្តវិធានការជាបន្ទាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាត្បាតទៅលើសេដ្ឋកិច្ចជាតិ

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការរីករាលដាលនៃជំងឺនៅតែមានភាពស្មុគស្មាញ ហេតុដូច្នេះចាំបាច់ត្រូវជំនះនូវគំនិតអត្តនោម័ត និងត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។ 

នារសៀលថ្ងៃទី ៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃសម័យប្រជុំរវាងគណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងទប់ទល់ការឆ្លងមេរោគផ្លូវដង្ហើមបង្កមកពីវីរុសកូរ៉ូណា រួមទាំងជាមួយក្រសួង ស្ថាប័នមួយចំនួន  ស្តីពីលទ្ធផលនៃកិច្ចការពារនិងទប់ទល់ជាមួយការឆ្លងមេរោគផ្លូវដង្ហើមបង្កមកពីវីរុសកូរ៉ូណាថ្មី (nCoV) ផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការរីករាល ដាលនៃជំងឺនៅតែមានភាពស្មុគស្មាញ ហេតុដូច្នេះចាំបាច់ត្រូវជំនះនូវគំនិតអត្តនោ ម័ត និងត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។

លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា តាមការព្យាករណ៍ នៅសប្តាហ៍នេះនិងសប្តាហ៍ក្រោយ នឹងជាពេលវេលាកំពូលនៃល្បឿនរីករាលដាលជំងឺ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស ដែលត្រូវការវិធានការព្រមៗគ្នា និងខ្លាំងក្លាបន្ថែមទៀតពីរដ្ឋាភិបាល និងស្ថាប័នគ្រប់ជាន់ថ្នាក់ផងដែរ។  លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងទប់ទល់ការឆ្លងមេរោគផ្លូវដង្ហើមបង្កមកពីវីរុសកូរ៉ូណាថ្មី ជាពិសេស ត្រូវរួមគ្នា ពិភាក្សានិងដោះស្រាយរាល់ឧបសគ្គដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារបង្ការនិងទប់ទល់ជាមួយនឹងជំងឺរាតត្បាតផងដែរ។

នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិភព លោកវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយរបស់វៀតណាមក្នុងការការពារនិងទប់ទល់នឹងជំងឺ nCoV។ វៀតណាមបានលើកកម្ពស់នូវតួនាទីជាប្រធានអាស៊ាន និងរក្សាល្អនូវទំនាក់ទំនងល្អជាមួយចិន។ លោកយករដ្ឋមន្រ្តីបានស្នើអោយតំបន់នានា បន្តសកម្មលើគ្រប់វិស័យដែលត្រូវរងផលប៉ះពាល់ពីការរាតត្បាតនេះ ក្នុងស្មារតីទទួលយកការលះបង់នៃផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួន ដើម្បីការពារសុខភាពប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ