នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ចាំបាច់ត្រូវស្វែងរកកត្តាជំរុញកំណើនថ្មីសម្រាប់ ខឿនសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី២សីហា នៅទីស្នាក់ការរដ្ឋាភិបាលបានប្រព្រឹត្តទៅសម័យប្រជុំលើកទី១ នៃគណៈបញ្ជាណែនាំជាតិ រៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋ កិច្ច ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ដំណាក់កាល២០១៦ -២០២០ ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ចាំបាច់ត្រូវស្វែងរកកត្តាជំរុញកំណើនថ្មីសម្រាប់ ខឿនសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនជាដំណើរការបន្តបន្ទាប់ សមស្របនឹងនិន្នាការនៃសម័យកាល ក្នុងបរិបទដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននោះ នា យករដ្ឋមន្ត្រី បានស្នើឲ្យសមាជិកគណៈបញ្ជាណែនាំលើកឡើងនូវគំហិត កំណត់ទិស ដៅនិងភារកិច្ច ដំណោះស្រាយថ្មីនិងរៀបចំអនុវត្តន៍ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើន ពីនោះ នាំចេញសំណើរកែសម្រួលនិងបំពេញបន្ថែមលើយន្តការមួយចំនួនប្រកបដោយប្រសិទ្ធភាពជាង។

ក្រឡែកមើលឡើងវិញ នូវលទ្ធផលនៃការរៀបចំឡើងវិញរចនាសម្ព័ន្ធនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននាពេលកន្លងទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា កំណើនសេដ្ឋកិច្ចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ល្បឿនកំណើនដូចបច្ចុប្បន្នមិនដូចទៅនឹងការរំពឹងទុកឡើយ ខណៈពេលដែលខឿនសេដ្ឋកិច្ចវៀតណាមត្រូវរៀបចំឡើងវិញឲ្យប្រសើរជាង ដើម្បីដោះស្រាយការងារធ្វើនិងអនុវត្តន៍នូវគោលដៅសំខាន់ៗផ្សេងទៀត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសំណូមពរឲ្យសមាជិក គណៈបញ្ជាណែនាំវាយតម្លៃឡើងវិញសុពលភាព ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសកម្មភាព រៀបចំឡើងវិញរចនាសម្ព័ន្ធនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំលើកទី១ គណៈបញ្ជាណែនាំជាតិរៀបចំឡើងវិញ ខឿនសេដ្ឋកិច្ច ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ដំណាក់កាល២០១៦-២០២០នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន តំបន់នានាកុំអត្ត នោម័ត ព្រមទាំងកំណត់ច្បាស់ថា នេះជាភារកិច្ចស្នូលជួរមុខក្នុងកិច្ចការប្រតិបត្តិ។

ស្តីពីភារកិច្ចរៀនចំឡើងវិញខឿនសេដ្ឋកិច្ចនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននាពេលកន្លងទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានយល់ស្របថា ត្រូវរក្សាល្បឿនកំណើនឲ្យបានខ្ពស់ជាងជាពិសេសស្វែងរកកម្លាំងចលករថ្មីសម្រាប់កំណើន។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់នូវតួនាទី កម្លាំងចលកររបស់វិទ្យាសាស្ត្របច្ចេកវិទ្យាជាពិសេសគឺយុទ្ធសាស្ត្រ៤.០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ