នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម - UAE នឹងបញ្ចប់នាពេលឆាប់ៗ

(VOVWORLD) - នាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេសនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា UAE គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅមជ្ឈិមបូព៌ា។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម - UAE នឹងបញ្ចប់នាពេលឆាប់ៗ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេស UAE  លោក Thani bin Ahmed Al Zeyoudi (រូបថត៖ Duong Giang/TTXVN)

បើតាមលោកនាយករដ្ឋមន្ត្រី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក មានការវិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើនដូចជា នយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពលជាដើម។ ជាពិសេស ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ជាង ៤,៤ ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគី UAE សម្របសម្រូលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីបញ្ចប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម-អារ៉ាប់រួម (CEPA)។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើភាគីទាំងពីរសហការយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់; ស្នើឲ្យ UAE ចាត់ទុកវៀតណាមជាស្ពានតភ្ជាប់រវាង UAE ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយUAE នឹងក្លាយទៅជាស្ពានសម្រាប់ទំនិញវៀតណាមចូលទីផ្សារមជ្ឈឹមបូព៌ា។

ចំណែកលោក Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេសនៃអេមីរ៉ាតអារ៉ាប់រួម បានឲ្យដឹងថា វៀតណាមមានចំណែក ៣០% នៃទំហំពាណិជ្ជកម្មរបស់ UAE ជាមួយអាស៊ីអាគ្នេយ៍។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ របស់លោករដ្ឋលេខាធិការ អេមីរ៉ាតអារ៉ាប់រួម បានបញ្ជូនគណៈប្រតិភូធុរកិច្ច និងអង្គការជាច្រើនទៅសិក្សា និងវិនិយោគនៅវៀតណាម។ លោក Thani bin Ahmed Al Zeyoudi បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ UAE; មានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការនាំចេញកម្លាំងពលកម្ម ការផ្លាស់ប្តូរឌីជីថល វប្បធម៌ អប់រំ ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ