នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ នៅជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ២១ ឧសភា យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Hiroshima (ជប៉ុន) មកកាន់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ នៃប្រមុខរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ នៅជប៉ុន   - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេស G៧ បើកទូលាយ  (រូបថត៖ VGP/Nhat Bac)

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយនិងបំពេញការងារ នៅប្រទេសជប៉ុនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុងទិដ្ឋភាពពហុភាគី និងទ្វេភាគី។ ក្នុងរយៈពេលតិចជាងបីថ្ងៃ លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតី និងចូលរួមសកម្មភាពប្រហែល ៤០ ដែលក្នុងនោះ មានកិច្ចប្រជុំនៃសន្និសីទ កិច្ចពិភាក្សាជាមួយមេដឹកនាំជប៉ុន   មិត្តភក្តិជប៉ុន និងកិច្ចប្រជុំផ្លាស់ប្តូរ និងជួបពិភាក្សាជាមួយមេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិមួយចំនួន។

ក្នុងន័យពហុភាគី  វៀតណាមបានរួមវិភាគទាននូវវិធីសាស្រ្តអភិក្រម និងដំណោះស្រាយសំខាន់ៗ តាមទស្សនៈរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ នៅក្នុងបណ្តាកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើសារសំខាន់ៗជាច្រើនដូចជា៖ លើកកម្ពស់ភាពជាដៃគូសកលកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង លើកកំពស់សាមគ្គីភាពអន្តរជាតិ និងការអត់ធ្មត់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលជាគន្លឹះសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមិនធ្លាប់មានដូចពេលបច្ចុប្បន្ននេះ។ ស្មារតីគោរពច្បាប់ គោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ  ការដោះស្រាយជម្លោះដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រីក៏បានដាក់សំណើជាក់ស្តែង និងសមស្របជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហារួមឈរលើលក្ខណៈអន្តរជាតិ និងតំបន់។ ទាក់ទងនឹងវិស័យទ្វេភាគី ដំណើរទស្សនកិច្ចជាមួយសកម្មភាពដ៏សម្បូរបែប មានប្រសិទ្ធភាព និងសំខាន់ៗជាច្រើនជាមួយថ្នាក់ដឹកនាំ និងមជ្ឈដ្ឋាននានារបស់ប្រទេសជប៉ុន ព្រមទាំងថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានា បានរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគីជាមួយដៃគូកាន់តែស៊ីជម្រៅថែមទៀត។ ចំពោះប្រទេសជប៉ុន កិច្ចពិភាក្សា និងផ្លាស់ប្តូរមតិរវាងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក៏ដូចជាជាមួយថ្នាក់ដឹកនាំខេត្ត Hiroshima និងមជ្ឈដ្ឋានជាច្រើនរបស់ជប៉ុន បានរួមចំណែកក្នុងការបង្កើនជំនឿទុកចិត្តខាងនយោបាយ និងជំរុញកំណើនដ៏រឹងមាំ ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន  បំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh  ចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយនៅជប៉ុន បានបន្តអះអាងនូវគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម ដោយបន្សល់ទុកនូវសញ្ញាសម្គាល់ជ្រាលជ្រៅលើតួនាទី ការវិភាគទាន និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម ដោយអះអាងនូវរូបភាពប្រទេសវៀតណាមដែលមានសម្លេងសំខាន់ក្នុងរាល់បញ្ហាសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ