នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនរិះគន់ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈនាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានរិះគន់លើផែនការរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump ក្នុងការបញ្ចប់ជម្លោះនៅមជ្ឈឹមបូព៌ា ដោយអះអាងថា ផែនការនេះ «មិនខុសប្លែកពីអនុស្សរណៈនៃការយោគយល់គ្នា» រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu។
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនរិះគន់ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់អាមេរិក - ảnh 1 ប្រជាជនប៉ាឡេស្ទីនដើរដង្ហែរក្បួនប្រឆាំងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់អាមេរិក (រូបថត៖ TTXVN)

 

ថ្លែងមតិនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Mohammad Shtayyeh បានឲ្យដឹងថាផែនការដែលបានលើកឡើងរបស់ប្រធានាធិបតីអាមេរិក នឹងនាំទៅដល់រដ្ឋប៉ាឡេស្ទីនមួយនាពេលអនាគតដែលត្រូវបានបំបែកដាច់ពីគ្នា និងគ្មានអធិបតេយ្យភាព ខណៈពេលដែលអនុញ្ញាត អ៊ីស្រាអែល បានរួមបញ្ចូលតំបន់ដីធំៗនៅ West Bank។ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនបានដាស់តឿន ឱ្យបណ្តាប្រទេសដទៃទៀត បដិសេធលើសំណើរបស់ប្រធានាធិបតីអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ