នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង

(VOVWORLD) - នាថ្ងៃទី ២៤ ខែមិថុនា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងទីក្រុង Le Havre តំបន់ Normandy ភាគពាយ័ព្យប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយសមភាគីបារាំងលោក Edouard Philippe ។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង - ảnh 1 នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev

ខ្លឹមសារនៃកិច្ចសន្ទនានេះបានផ្តោតទៅលើបញ្ហាវិបត្តិក្នុងតំបន់ រួមមានប្រទេសស៊ីរីនិងអ៊ុយក្រែនក៏ដូចជាបញ្ហាសេដ្ឋកិច្ចផងដែរ។ យោងតាមការវាយ     តំលៃរបស់ក្រុមអ្នកវិភាគបានឲ្យដឹងថា ការសំរេចចិត្តសំខាន់ៗត្រូវបានធ្វើឡើងនៅថ្នាក់ប្រធានាធិបតីក៏ប៉ុន្ដែជំនួបរវាងប្រមុខរដ្ឋាភិបាលទាំងពីររូបនេះក៏មាន    សារៈដ៏សំខាន់ផងដែរ។ ខ្លឹមសារនៅក្នុងជំនួបការងាររវាងលោក Edouard Philippe និងសមភាគីរុស្ស៊ី គឺផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌រវាងបារាំងនិងរុស្ស៊ី ក៏ដូចជាប្រធានបទមួយចំនួនទាក់ទិននឹងអន្តរជាតិ   សំខាន់ៗក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ