នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំអនុវត្តន៍ការងាររបស់ក្រសួងឧស្សាហពាណិជ្ជកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោកNguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៧និងអនុវត្តន៍ភារកិច្ច ឆ្នាំ២០១៨របស់ក្រសួងឧស្សាហពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំអនុវត្តន៍ការងាររបស់ក្រសួងឧស្សាហពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (កណ្ដាល) ជាមួយតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) 


ក្នុងឆ្នាំ២០១៧ ផ្នែកឧស្សាហពាណិជ្ជកម្ម ទទួលបានលទ្ធផលដ៏សកម្មជា ច្រើន រួមវិភាគទានទៅក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសទាំងមូល។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ផ្នែកទាំងមូលកើនឡើង៩,៤%។ តំលៃ នាំចេញរបស់វៀតណាមជាលើកដំបូងបានហួសពីកំរិត២០០ពាន់ លាន ដុល្លា អាមេរិក ជាមួយកំណើនជាង២១%។ នៅទីផ្សារទាំងអស់ដែលវៀតណាមចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ សុទ្ធតែទទួលបានកំណើនគួរ ឲ្យកត់សម្គាល់។

        ដើម្បីខំប្រឹងប្រែងសំរេចនិងសំរេចហួសពីផែនការក្នុងឆ្នាំ២០១៨ ក្រសួងឧស្សាហពាណិជ្ជកម្មចាំបាច់ត្រូវផ្តោតសំខាន់ទៅលើភារកិច្ចសំខាន់ៗដូច ជា៖ រៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុង ស្រុកដំណាក់កាលដល់ឆ្នាំ២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ២០៣៥ បន្តជំរុញ ដំណើរការធ្វើភាគហ៊ុនភាវូបនីយកម្ម ការដកទុនរដ្ឋនិងរៀបចំរចនាសម្ព័ន្ធ ឡើងវិញសហគ្រាសរដ្ឋចំណុះផ្នែកឧស្សាហពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ