នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ៖តំបន់ Tay Nguyen ត្រូវស្តារឡើងវិញនិងអភិវឌ្ឍន៍ព្រៃ

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ៖តំបន់ Tay Nguyen ត្រូវស្តារឡើងវិញនិងអភិវឌ្ឍន៍ព្រៃ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងការជួបជាមួយគណៈកម្មាធិការទទូលបន្ទុកតំបន់ Tay Nguyen

(VOVworld)- អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទស្តីពីបណ្តាដំណោះស្រាយ សំដៅ
ស្តារឡើងវិញតំបន់ Tay Nguyen ប្រកបដោយចីរភាពដែលប្រព្រឹត្តទៅនៅទីក្រុង
Buon Ma Thuot ខេត្ត Dac Lakនាព្រឹកថ្ងៃទី២០មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់នូវភារកិច្ចសំខាន់នាបច្ចុ
ប្បន្នរបស់តំបន់ Tay Nguyen គឺត្រូវស្តារឡើងវិញនិងអភិវឌ្ឍន៍ព្រៃឈើ។ នាយក
 រដ្ឋមន្ត្រី បានប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកសាងយន្តការគោល
នយោបាយស្តារឡើងវិញនិងអភិវឌ្ឍន៍ព្រៃនៅតំបន់ Tay Nguyen ដាក់ជូននាយក
 រដ្ឋមន្ត្រីនៅក្នុងពេលវេលាខ្លីបំផុត។

        នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះ
 អាងថា រដ្ឋាភិបាលបានប្រកាសជាសាធារណចំពោះការបិទព្រៃឈើធម្មជាតិ
ហើយមិនផ្ទេប្តូរព្រៃឈើធម្មជាតិចំនួន២,៥លានហិកតាទៅគោលដៅផ្សេង រួមទាំង
គំរោងការត្រូវបានអនុម័តប៉ុន្តែមិនទាន់អនុវត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ