នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ ACMECS 8 និង CLMV 9

(VOVWORLD) -នាយប់ថ្ងៃទី១៦មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រ កបដោយជោគជ័យ ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ានិងវៀតណាម (CLMV) តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan ocha និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ ACMECS 8 និង CLMV 9 - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ (រូបថតៈ VOV) 

ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ទាំងអស់នេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងអំពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាម រួមចំណែកបើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ រួមវិភាគទានកាន់តែច្រើនថែមទៀតទៅក្នុងការអភិវឌ្ឍចីរភាពនិងវិបុលភាពរួមក្នុងតំបន់។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជូនដំណឹងជាមួយសារព័ត៌មាន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ ធ្វើការវាយតម្លៃអំពីលទ្ធផលគន្លឹះនៃសន្និសីទជាន់ខ្ពស់ ACMECS 8 និងCLMV 9 លោក Bui Thanh Son បានឲ្យដឹងថា នៅសន្និសីទជាន់ខ្ពស់ទាំងពីរនេះ បទថ្លែងមតិនិងសំណើរស្តីពីទិសដៅសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា ដោយបានឆ្លុះបញ្ចាំងនូវតម្រូវការជាក់ស្តែងនាំមកផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់។

លោក Bui Thanh Son បានគូសបញ្ជាក់ថា រាល់ការរួមចំណែករបស់វៀតណាមនៅក្នុងសន្និសីទជាន់ខ្ពស់ ACMECS លើកទី៨និង CLMV លើកទី៩ ជាថ្មីម្តងទៀតបានអះអាងនូវស្មារតីម្ចាស់ការ មានការទទួលខុសត្រូវរបស់វៀតណាមក្នុងដំណើរការចូលរួមក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍពេញលេញនិងប្រកបដោយនិរន្តរភាពអនុតំបន់ទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ