នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: បន្តទាក់ទាញវិនិយោគបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី ២ មេសា នៅទីស្នាក់ការដ្ឋាភិ បាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមីនា។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ សេដ្ឋកិច្ចសង្គមរបស់វៀត ណាមទទួលបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: បន្តទាក់ទាញវិនិយោគបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ chinhphu.vn)

ក្នុងនោះ ក្នុងត្រីមាសទី១នេះ GDP បានកើនឡើងយ៉ាងល្អរហូតដល់ ៦,៧៩% ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព; សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ខែមីនាឆ្នាំ ២០១៩ បានថយចុះ ០,២១%  ជាមធ្យម ត្រីមាសទី១នេះ បានកើនឡើង ២,៦៣%។ ទន្ទឹមជាមួយគ្នានោះ ស្ថានភាពហិរញ្ញវត្ថុ រូបិយប័ណ្ណ អត្រាប្តូរប្រាក់និងអត្រាការប្រាក់មានស្ថិរភាព ទុនបំរុងរូបិយប័ណ្ណបរទេសបន្តកើនឡើង។

ចំណុចសំខាន់ៗមួយទៀតនៃសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ របស់វៀតណាម នោះជាការទាក់ទាញទុនវិនិយោគពីបរទេស; ការនាំចេញនិងតម្រូវការសរុបក៏បាន កើនឡើងផងដែរ។  អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងស្ថាប័ននានា ធ្វើការស្រាវជ្រាវ ដើម្បីមានវិធានការសម្រាប់បន្តទាក់ទាញការវិនិយោគ ទុនបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខបក្ស រដ្ឋនិងប្រជាពលរដ្ឋ យើងត្រូវមានការទទួលខុសត្រូវខ្ពស់ថែមទៀត ក្នុងការជំនះពុះពាររាល់ការសាកល្បង ដើម្បីសម្រេចបាននិងហួសពីគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៩។ ប្រការសំខាន់បំផុតគឺ ធានាបាននូវគោលដៅនៃកំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាសង្គមទាំងមូល ជាពិសេសនៅក្នុងវិស័យវប្បធម៌និងការអប់រំោងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ