នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន

(VOVWORLD) - នាព្រឹកថ្ងៃទី៣១កក្កដា នៅទីស្នាក់ការរដ្ឋា ភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសាសនាសាធារណរដ្ឋអាហ្សង់ទីន លោក Jorge Faure។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការរបទេសនិងសាសនាអាហ្សង់ទីន លោក Jorge Faure

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ចាត់ទុកអាហ្សង់ទីនជាដៃគូសំខាន់ក្នុងតំបន់អាមេរិកឡាទីនហើយនាពេលកន្លងទៅ ទំនាក់ទំនងរវាងភាគីទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ នា យករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរ គប្បីជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិ យោគព្រោះថា វិស័យនេះនៅមានសក្កានុភាពជាច្រើន។ នាយករដ្ឋមន្ត្រី ក៏មានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិជាមួយអាហ្សង់ទីនលើវិស័យទាត់បាល់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រំពឹងទុកថា កិច្ចប្រជុំអន្តររដ្ឋាភិបាលខាងមុខនឹងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ តាមនោះ នាំទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងកម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ