នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី រដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោកប្រាក់ ងួនហុង មកសម្តែងការគួរសម្មក្នុងឱកាស លោកមកបំពេញបេសកកម្មការទូតនៅវៀតណាម។

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៣នៃទិវាបុណ្យេរាជ្យជាតិកម្ពុជាថ្ងៃទី
៩វិច្ឆិកា គណៈកម្មធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើរសារទូរលេខ
អំណរសាទរ ជូនចំពោះគណៈកម្មាធិកាមជ្ឈឹមគណៈបក្សប្រជាជនកម្ពុជា។ ខ្លឹម
សារនៃសារទូរលេខ នេះបានចែងថា៖ បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម
អបអរសាទរយ៉ាងកក់ក្ដៅចំពោះ រាល់សមិទ្ធិដ៏ធំធេងនិងសំខាន់លើគ្រប់វិស័យ
ដែលព្រះរាជាណាចក្រកម្ពុជាទទួលបាននាពេលកន្លងទៅ។​ បក្សកុម្មុយនិស្ត
វៀតណាម រដ្ឋនិងប្រជាជនវៀតណាមនឹងធ្វើអស់ពី កម្លាំងកាយចិត្តប្រកៀកស្មា
ជាមួយគណៈបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជា រក្សា និងពូនជ្រុំដោយ
ឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហ ប្រតិបត្តិ
ការលើគ្រប់វិស័យប្រកបដោយនិរន្តរភាពយូរអង្វែងនិងស្រស់បំព្រងជានិច្ច។

        ក្នុងឱកាសនេះដែរ អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu
Trong បានផ្ញើរកម្រងផ្កានិងប្រធានរដ្ឋ លោក Tran Dai Quang បានផ្ញើលិខិតជួនពរ
ជូនចំពោះព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក
 Nguyen Xuan Phuc បានផ្ញើសារទូរលេខអំណរសាទរទៅដល់នាយករដ្ឋមន្ត្រីកម្ពុជា
 សម្តេច ហ៊ុនសែន ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារទូរ
 លេខអំណរសាទរទៅដល់ប្រធានរដ្ឋសភា សម្តេចហេង សំរិននិងប្រធានព្រឹទ្ធសភា
 សម្តេច សាយឈុំ។

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក
Pham Binh Minh បានផ្ញើលិខិតជូនពរទៅដល់រដ្ឋមន្ត្រីជាន់ខ្ពស់និងជារដ្ឋមន្ត្រីក្រ
សួងការបរ ទេសនិងសហប្រតិប​ត្តិការកម្ពុជា លោក ប្រាក់សុខុន។

     មុននោះនារសៀលថ្ងៃទី៨វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត
 កម្ពុជាប្រចាំនៅវៀតណាម លោកប្រាក់ ងួនហុង មកសម្តែងការគួរសម្ម​ក្នុងឱកាស
លោកមកបំពេញបេសកកម្មការទូតនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen
 Xuan Phuc បានអះអាងថា​ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុក
ដាក់និងផ្តល់អាទិភាពខ្ពស់សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី
 និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រីវៀតណាមជឿ
 ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងមានការរួមចំណែក
សកម្ម នាំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ ដូចជា ជម្រុញសកម្មភាពរបស់គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា
ជម្រុញការងារខណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោករវាងប្រ ទេសទាំងពីរ ព្រម
ទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅ កម្ពុជារស់នៅ
ប្រកបដោយសុខសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ