នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យផ្តោតលើការឆ្លើយតបទៅនឹងព្យុះទីហ្វុង CHA BA

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទើបបានចុះហត្ថលេខាលើសារទូរលេខដែលស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់ឆ្លើយតបទៅនឹងព្យុះទីហ្វុង CHA BA។ 

តាមនោះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យគណៈកម្មាធិការជាតិ ដឹកនាំការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ, គណៈកម្មាធិការជាតិឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកនិងជួយសង្គ្រោះ, រដ្ឋមន្ត្រីនិងប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងឲ្យតាមដានយ៉ាងដិតដល់ការវិវិឌ្ឍន៍របស់ខ្យល់ព្យុះ ដើម្បីដឹកនាំ និងឆ្លើយតបភ្លាមៗទៅតាមមុខងារ និងភារកិច្ចដែលបានកំណត់ មិនត្រូវមានការធ្វេសប្រហែស ដែលក្នុងនោះ ផ្តោតសំខាន់លើការធានាសុវត្ថិភាពសម្រាប់មនុស្ស  នាវានិងមធ្យោបាយធ្វើសកម្មភាពលើសមុទ្រ។ ជាមួយគ្នានោះ ត្រូវពិនិត្យឡើងវិញរាល់វិធានការ ត្រៀមខ្លួនជាស្រេចក្នុងការជម្លៀស និងផ្លាស់ប្តូរទីតាំងប្រជាជន ដើម្បីធានាសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់។ លើសពីនេះ អនុវត្តន៍រាល់វិធានការ ការពារផលិតកម្មកសិកម្ម ឧស្សាហកម្ម និងទប់ស្កាត់ទឹកជំនន់ក្នុងតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន; ពិនិត្យផែនការ ត្រៀមប្រមូលកម្លាំង គ្រឿងផ្គត់ផ្គង់ និងយានជំនិះ ដើម្បីបំពេញការងារជួយសង្គ្រោះ និងជំនះឧប្បត្តិហេតុនានា ដោយធានាឱ្យចរាចរណ៍រលូនលើអ័ក្សចរាចរណ៍សំខាន់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ