នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF Davos 2019

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមករា នាយករដ្ឋមន្ត្រី វៀត ណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម WEF Davos 2019។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF Davos 2019 - ảnh 1 ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)នៅទីក្រុងដាវ៉ូសស្វីស នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ 2019 (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីស្វីសលោក Ueli Maurer  ( រូបថត: TTXVN)

មុននេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិឈានមុខ លើវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា  Visa, Generali, Bank Julius Baer, មូលនីធិវិនិយោគ Dubai និងធនាគារអភិវឌ្ឍន៍ជប៉ុនជាដើម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល វៀតណាមនៅតែអនុវត្តន៍យ៉ាងម៉ឹងមាត់ ក្នុងការស្ថាបនាបរិយាកាសធុរកិច្ចងាយស្រួលនិងបើកទូលាយ ជាពិសេស មានការសន្ទនាជាទៀងទាត់ដោយបានផ្ទៀងស្តាប់និងរួមដៃដោះស្រាយរាល់ការលំបាករបស់សហគមន៍និងប្រជាជន។ ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជនក្នុងការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ ជាច្រើនដែលកំពុងឈានទៅធ្វើប្រតិបត្តិការនៅឯបរទេស។

នៅខាងក្រៅកិច្ចប្រជុំ Davos នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីស្វីស លោក Ueli Maurer នាយករដ្ឋមន្ត្រី ហូឡង់លោក  Mark Rutte និងនាយករដ្ឋមន្រ្តីឆែកលោក Andrej Babis ។ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញជួបពិភាក្សាជាមួយអតីតនាយកប្រតិបត្តិរបស់ WEF លោក Philipp Rösler រួមទាំងវិនិយោគិន ឈានមុខរបស់ស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ