នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ |
(VOV)_នារសៀលថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក
Bojidar Loukarsky ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី
មានគោលបំណងថា៖ ភាគីទាំងពីរត្រូវជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការអំ
ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ។ នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិ
បាលវៀតណាមគាំទ្រអង្គភាពអាជីវកម្ម ប៊ុលហ្គារី ធ្វើអាជីវកម្មយូរអង្វែង និងអនុវត្ត
គំរោងការណ៍នៅវៀតណាមប្រកកបដោយប្រសិទ្ធិភាព។
រីឯ រដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក Bojidar Loukarsky បានជូនដំណឹងចំពោះ
នាយករដ្ឋមន្ត្រីនូវលទ្ធផលការចរចារ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត
ណាមលោក Tran Tuan Anh។ រដ្ឋមន្ត្រីមានគោលបំណងថា៖ ប៊ុលហ្គារី នឹងក្លាយទៅជា
ច្រកទ្វារមួយសំរាប់ទំនិញវៀតណាម ជ្រាបចូលក្នុងទីផ្សារអឺរ៉ុប និងវៀតណាមជាច្រក
ទ្វារដើម្បី ប៊ុលហ្គារី ជ្រាបចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
នារសៀលថ្ងៃទី១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី មកជំរាបលាក្នុងឱកាសបញ្ចប់បេស
កកម្មការទូតនៅវៀតណាម៕