នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូម៉ង់

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូម៉ង់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung


(VOVworld)-នារសៀលថ្ងៃទី២៧មករា​ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត អូម៉ង់
លោក Sultan Saif Hilal Al Mahruqi ក្នុងឱកាសលោកមកបំពេញទស្សនកិច្ច​ការ
ទូតនៅ​វៀតណាម។ លោក Nguyen Tan Dung មានបំណងថា វៀតណាម​និង
អូម៉ង់បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូត គាំទ្រគ្នាទៅវិញទៅមក
លើបណ្តាវេទិការ និងអង្គការអន្តរជាតិ។​លោកនាយករដ្ឋមន្ត្រីទទួលស្គាល់សំ
ណើររបស់ភាគី អូម៉ង់និងឲ្យដឹងថា វៀតណាមនិងពិនិត្យការបើកស្ថានទូតវៀត
ណាមប្រចាំនៅ អូម៉ងយ៉ាងឆាប់ៗ។

        រីឯខ្លួនវិញ លោក Sultan Saif Hilal Al Mahruqi បានឲ្យដឹងថា អូម៉ង់ត្រៀម ខ្លួនជាស្រេចធ្វើជាស្ពានដើម្បីវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ