នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបក្រុមប្រឹក្សាអាជីវកម្ម អាមេរិក-អាស៊ាន

(VOVWORLD) - នាថ្ងៃទី ២៨ ខែមិនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយគណៈប្រតិភូសហគ្រាសនៃក្រុមប្រឹក្សាអាជីវកម្ម អាមេរិក-អាស៊ាន (USABC)។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបក្រុមប្រឹក្សាអាជីវកម្ម អាមេរិក-អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយគណៈប្រតិភូសហគ្រាសនៃក្រុមប្រឹក្សាអាជីវកម្ម អាមេរិក - អាស៊ាន (USABC) 

 នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថារដ្ឋាភិបាល វៀតណាមបានយកចិត្តទុកដាក់ពិសេសចំពោះ ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និង វិនិយោគជាមួយ សហរដ្ឋអាមេរិក។

លោក Nguyen Xuan Phuc បានអះអាងថាសហគមន៍ពាណិជ្ជកម្មអាមេរិកជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី និងជម្រុញ គោលដៅអភិវឌ្ឍរបស់វៀតណាម។ ឈរលើស្មារតីនេះ លោក Nguyen Xuan Phuc បានស្នើ USABC បន្តក្លាយទៅជាស្ពាន តភ្ជាប់មួយដែលធ្វើការ ឧទ្ទេសនាមនិងទាក់ទាញពាណិជ្ជកម្មថ្មីរបស់ សហគ្រាសអាមេរិក មកវិនិយោគនៅវៀតណាមដោយស្ថិរភាពនិងយូរអង្វែងផងដែរ។

រីឯបណ្ដាអង្គភាពអាជីវកម្មរបស់ USABC បានសម្តែងនូវការទទូលគាំទ្រពី លោកនាយករដ្ឋមន្ត្រីវៀតណាម និងស្ថាប័នមាន សមត្ថកិច្ចនានារបស់វៀតណាម ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ