នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang

          (VOV)_នាថ្ងៃទី១៧ មករា នៅស្រុក Chau Thanh ខេត្ត Kien Giang ក្រសួង​គម
នាគមន៍បានបើកការដ្ឋានសាងសង់គំរោងការណ៍កសាងខ្សែផ្លូវ Lo Te – Rach Soi
តភ្ជាប់ទីក្រុង Can Tho និងខេត្ត Kien Giang ។ អញ្ជើញ​ចូលរួមពិធី​នេះ​នាយករដ្ឋមន្ត្រី 
លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នេះគឺជា​កំណាត់​ផ្លូវមួយ នៃខ្សែផ្លូវ
ជាតិហូជីមិញ បំរើគោលដៅការពារជាតិ សន្តិសុខ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម រវាង
តំបន់នានាក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រី លោក ​Nguyen Tan Dung ​សង្កត់ធ្ងន់ថា៖

          “ ខ្សែផ្លូវនេះនឹងដើរតួនាទីដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ​
សង្គម និងសន្តិសុខជាតិ សំរាប់ខេត្ត Kien Giang កាត់បន្ថយរយៈពេល​ធ្វើដំណើរ​ពី 
Rach Gia ទៅកាន់ទីក្រុងហូជីមិញ និងបើកទូលាយទំនាក់ទំនង រវាងបណ្ដា​ខេត្តនៅ
តំបន់ដីសណ្តទន្លេ Cuu Long ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ