នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមនៅឥណ្ឌា

(VOVWORLD) -បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទរំលឹក ខួបអនុស្សាវ រីយ៍អាស៊ាន-ឥណ្ឌានោះ នាព្រឹកថ្ងៃទី២៥មករា នៅរដ្ឋធានីញូវដែល្លី នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកឲ្យដំណើរការសាងសង់ទីស្នាក់ការថ្មី របស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។

 

 

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមនៅឥណ្ឌា - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកឲ្យដំណើរការសាងសង់ទីស្នាក់ការថ្មី របស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា

ទីស្នាក់ការនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣.៤៥០ម៉ែត្រការ៉េ នៅ Chanakyapuri រដ្ឋធានីញូវដែល្លី។ អញ្ជើញថ្លែងមតិនៅទី នេះ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងញូវដែល្លី លោក Naresh Kumar បានអះអាង ថា រដ្ឋអំណាចទីក្រុងញូវដែល្លីសន្យា នឹងបង្កលក្ខណៈងាយស្រួលបំផុត ចំពោះក្រសួងការបរទេសវៀតណាមនិងស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌាក្នុងដំណើរការសាង សងទីស្នាក់ការថ្មីនេះរបស់ស្ថានទូត។   

        ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាសារៈមន្ទីរជាតិឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ