នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May សង្ឃឹមថាអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបមុនថ្ងៃទី ៣១ ខែតុលា

(VOVWORLD) -   ថ្លែងទៅកាន់សមាជិកសភាកាលថ្ងៃទី ១ ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  Theresa May បានសម្តែងក្តីសង្ឃឹមថាអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបមុនថ្ងៃទី ៣១ ខែតុលា។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May សង្ឃឹមថាអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបមុនថ្ងៃទី ៣១ ខែតុលា - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  Theresa May

លោកស្រី  Theresa May ក៏បានផ្ញើរសញ្ញាមួយដែលរំពឹងទុកថាគណបក្ស ប្រឆាំងនឹងគាំទ្រសំណើរស្តីពីសហព័ន្ធពន្ធគយថ្មី។ លោកស្រីរូបនេះក៏បានវាយតម្លៃថាគោលបំណងនៃសំណើររបស់លោកស្រី រួមទាំងសំណើរបស់គណបក្សប្រឆាំងសម្រាប់បញ្ហានេះគឺស្រដៀងនឹងគ្នា ដែលគ្រាន់តែខុសប្លែកពីគ្នាក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងមានបំណងចង់ឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតសហព័ន្ធពន្ធគយជាមួយសហភាពអឺរ៉ុបដែលប្រការនេះលោកស្រី Theresa May ធ្លាប់បានប្រឆាំងជំទាស់យ៉ាងពេញទំហឹងកាលពីមុននោះផងដែរ។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនជឿជាក់ថាលោកស្រី Theresa May កំពុងផ្លាស់ប្តូរតាមទិសដៅដែលបក្សប្រឆាំងចង់បាន។ សមាជិកសភាអភិរក្សភាគច្រើនបានប្រឆាំងជំទាស់នឹងសំណើរបស់គណបក្សប្រឆាំងដោយអះអាងថាប្រការនេះនឹងធ្វើឲ្យអង់គ្លេសមិនអាចសម្រេចបាននូវ បានគោលនយោបាយពាណិជ្ជកម្មឯករាជ្យនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ