នាយករដ្ឋមន្ត្រីអង់គ្លេសកោះហៅកិច្ចប្រជុំសម្ងាត់ជាបន្ទាន់ស្តីអំពី Brexit

(VOVWORLD) - យោងតាមប្រភពព័ត៌មានមួយកាលពីថ្ងៃទី ២៤ ខែមីនា បានឱ្យដឹងថានាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី  Theresa May នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់មួយនៅឯភូម្ភគ្រឹះរបស់លោកស្រីនៅស្រុកកំណើត Chequers  សំដៅពិភាក្សាអំពីវិបត្តិរបស់អង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេសកោះហៅកិច្ចប្រជុំសម្ងាត់ជាបន្ទាន់ស្តីអំពី Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី  Theresa May

កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំឡើងដោយសម្ងាត់ ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងសមាជិកគណបក្សអភិរក្សនិយមមួយចំនួនរបស់លោកស្រី Theresa May ។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឲ្យដឹងថា។ ក្នុងចំណោមអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ នឹងមានវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី លោក David Lidington រដ្ឋមន្ត្រីបរិស្ថាន លោក Michael Gove និងរដ្ឋមន្ត្រី Bretxit លោក Steve Barclay ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ