នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន

(VOVWORLD) -សធារណមតិបានប៉ានស្មានថានាយករដ្ឋមន្ត្រីអង់គ្លេសត្រូវប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន ខណៈដែលផែនការនេះមិនទទួលបានការស្រុះចិត្តគំនិតផ្ទៃក្នុងអង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnon (រូបថត៖ CNN)

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnon កំពុងត្រូវប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន ដែលទាក់ទិនដល់ដំណើរការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថាBrexit។ សធារណមតិបានប៉ានស្មានដូច្នេះ ខណៈដែលផែនការនេះមិនទទួលបានការស្រុះចិត្តគំនិតផ្ទៃក្នុងអង់គ្លេស។

គណបក្សពលករកំពុងជំរុញឲ្យមានការបោះឆ្នោតមិនផ្ដល់ទំនុកទុកចិត្ត រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnon ចំពោះមុខរដ្ឋសភានាថ្ងៃទី ៣ ខែកញ្ញាខាងមុខ។ សមាជិកជាន់ខ្ពស់នៃគណបក្សពលករ លោកស្រី Diane Abbott បានឲ្យដឹងថា ចាំបាច់ត្រូវជំរុញផែនការនេះឲ្យបានឆាប់ៗ សំដៅទប់ស្កាត់នឹងសេណារីយោ Brexit ដោយគ្មានកិច្ចព្រមព្រៀង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnon ក៏ទទួលរងការប្រឆាំងពីគណបក្សអភិរក្សនិយមផងដែរ។ ការដែលសមាជិក ចំនួន ១៥ រូបនៃទីស្ដីការគណៈរដ្ឋមន្ត្រីចាស់បានលាលែងពីតំណែងនោះ បានធ្វើសមាជិកនៃគណបក្សអភិរក្សនិយមមានទស្សនៈប្រឆាំងនឹងលោក Boris Johnon និងរដ្ឋាភិបាលនៅសភាជាន់ទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ