នាយករដ្ឋមន្ត្រីអង់គ្លេសនឹងជួបជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ដើម្បីពិភាក្សាអំពី បញ្ហា Brexit

(VOVWORLD) - យោងតាមប្រភពព័ត៌មានការទូតដែលត្រូវបានកាសែតអង់គ្លេសចេញផ្សាយកាលពីថ្ងៃទី ១១ ខែសីហាបានឲ្យដឹងថា បន្ទាប់ពីធ្វើការពិចារណាជាច្រើនលើកច្រើនសារមក នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស លោក  Boris Johnson បានយល់ព្រមសំណើរបស់នាយករដ្ឋមន្រ្តីអៀរឡង់លោក Leo Varadkar ក្នុងការរៀបចំកិច្ចប្រជុំជាន់ខ្ពស់មួយ ដើម្បីពិភាក្សាអំពីបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (ដែលហៅថា Brexit) ហើយជាពិសេសគឺស្តីពីលក្ខខ័ណ្ឌ Backstop ដែលទាក់ទងនឹង   ព្រំដែនរវាងសាធារណរដ្ឋអៀរឡង់ និងទឹកដីអៀរឡង់ខាងជើងចំណុះអង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេសនឹងជួបជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ដើម្បីពិភាក្សាអំពី បញ្ហា Brexit - ảnh 1 នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស លោក  Boris Johnson (រូបថត៖ TTXVN)

ពេលវេលានិងទីកន្លែងជាក់ស្តែងនៃជំនួបនឹងត្រូវបានភាគីទាំងពីរជូនដំណឹងនៅពេលក្រោយ ប៉ុន្តែសារព័ត៌មានអង់គ្លេសជឿជាក់ថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំកំពូល G7 នៅចុងខែនេះនៅប្រទេសបារាំងផងដែរ។ គួរបញ្ជាក់ថា រហូតដល់ពេលនេះ លោក Boris Johnson នៅតែរក្សាទស្សនៈរបស់ខ្លួនដោយគ្មានបំណងជួបចរចារជាមួយបណ្តាថ្នាក់ដឹកនាំ  EU ស្តីពីបញ្ហា Brexit ដរាបណាភាគី EU មិនយល់ព្រមធ្វើវិសោធនកម្មខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀង Brexit ដែលសម្រេចបាននាខែវិច្ឆិកាឆ្នាំ២០១៨ កន្លងទៅ ក្នុងនោះមានការលុបចោលបទបញ្ញត្តិ Backstop៕

ប្រតិកម្មទៅវិញ

ផ្សេងៗ