នាយករដ្ឋមន្ត្រីអង់គ្លេសបានលុបចោលលទ្ធភាពនៃការបោះឆ្នោតផ្តល់ទំនុកចិត្តស្តីពីបញ្ហា Brexit

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានលុបចោលនូវលទ្ធភាពនៃការបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះលោកស្រីផ្ទាល់ដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀង Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេសបានលុបចោលលទ្ធភាពនៃការបោះឆ្នោតផ្តល់ទំនុកចិត្តស្តីពីបញ្ហា Brexit - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May 

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្លើយតនឹងសំនួរក្នុងបទសម្ភាសន៍មួយទៅកាន់កាណាល់ទូរទស្សន៍ Sky News លោកស្រី Theresa May បានអះអាងថា Brexit ជាកិច្ចព្រមព្រៀងមួយដ៏ត្រឹមត្រូវដើម្បីផលប្រយោជន៍របស់អង់គ្លេស ដើម្បីការងារធ្វើរបស់ប្រជា ជន និងដើម្បីអនាគតរបស់យុវជនជំនាន់ក្រោយផងដែរ។ លោកស្រី Theresa May ក៏បានសង្កត់ធ្ងន់ថា រយៈពេល ៧ ថ្ងៃនាពេលខាងមុខ មាសារៈសំខាន់ណាស់សម្រាប់អនាគតនៃប្រទេសអង់គ្លេសនៅក្នុងដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថាបញ្ហាប្រឈមចម្បងក្នុងការដឹកនាំរបស់លោកស្រីគឺមិនសូវធំដុំទេ ដែលអាចនាំទៅដល់ការបោះឆ្នោតផ្តល់ទំនុកចិត្តនោះឡើយ។ លោកស្រី Theresa May បានចែករំលែកថាការផ្លាស់ប្តូរថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះនឹងមិនបានជួយឲ្យកិច្ចចរចានានាដំណើរការយ៉ាងរលូននោះឡើយ ហើយផ្ទុយទៅវិញប្រការនេះនឹងនាំមកនូវភាពជម្រូងចម្រាស់ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនជាមិនខានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ