នាយករដ្ឋមន្ត្រីអង់គ្លេសយល់ព្រមដើម្បីរដ្ឋសភាបោះឆ្នោតស្តីពីគំរោងកិច្ចព្រមព្រៀងជាមួយ EU


នាយករដ្ឋមន្ត្រីអង់គ្លេសយល់ព្រមដើម្បីរដ្ឋសភាបោះឆ្នោតស្តីពីគំរោងកិច្ចព្រមព្រៀងជាមួយ EU  - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេសយល់ព្រមដើម្បីរដ្ឋសភាបោះឆ្នោតស្តីពីគំរោងកិច្ចព្រមព្រៀងជាមួយ EU (VNA)

(VOVworld) – នាថ្ងៃទី​៧ កុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May
បានយល់ព្រមប្រគល់ឲ្យរដ្ឋសភានៃប្រទេសនេះសិទ្ធិរៀបចំការបោះឆ្នោតអនុម័ត
 លើគំរោងកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉យប (EU) ឬហៅថា
 Brexit មុនពេលឯកសារពោលខាងលើត្រូវបានសម្រេចរវាងក្រុងឡុងនិង
Brussels។ កាយវិការនេះត្រូវបានចាត់ទុកជាការសម្បទានសំខាន់ពីភាគីលោក
ស្រី May សំដៅជៀសវាង «ការប៉ះទង្គិច» មួយក្នុងគណៈបក្សអភិរក្សកាន់អំណាច
ចំពោះគំរោងកិច្ចព្រមព្រៀងពោលខាងលើ។ ប៉ុន្តែ លោកស្រី  Theresa May  ក៏
បានព្រមានថា៖ ក្នុងករណី រដ្ឋសភាមិនអនុម័តលើបណ្ដាមាត្រានៃគំរោងកិច្ច
ព្រម​ព្រៀងចុងក្រោយស្តីពី Brexit  ក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីទំនាក់ទំ
នង ពាណិជ្ជកម្មថ្មីជាមួយ EU ប្រទេសអង់គ្លេសនៅនឹងក្លាយទៅជាប្រទេស
ដំបូងចាក ចេញពីប្លុកនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ