នាយករដ្ឋមន្ត្រីអង់គ្លេសអាចពន្យាពេលសំរាប់ការបោះឆ្នោតកិច្ចព្រមព្រៀង Brexit លើកទី២

(VOVWORLD) -   នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថាអាចរំលងចោលបទកំណត់មួយចំនួនចំពោះបញ្ហាបោះឆ្នោតនៅសភាជាន់ទាបសំដៅធានា កិច្ចព្រមព្រៀង Brexit ត្រូវបានអនុម័តឲ្យទាន់ពេលវេលា ហើយអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប (EU) នាថ្ងៃទី២៩ ខែមិនាខាងមុខ។
 នាយករដ្ឋមន្ត្រីអង់គ្លេសអាចពន្យាពេលសំរាប់ការបោះឆ្នោតកិច្ចព្រមព្រៀង Brexit លើកទី២ - ảnh 1  នាយករដ្ឋមន្ត្រីអង់គ្លេសអាចពន្យាពេលសំរាប់ការបោះឆ្នោតកិច្ចព្រមព្រៀង Brexit លើកទី២

ជាក់ស្តែង ក្នុងសេចក្តីថ្លែងមតិនៅសភាជាន់ទាបអង់គ្លេសនាថ្ងៃទី ១២ ខែកុម្ភៈ លោកស្រី Theresa May បានប្រកាសថាលោកស្រីនឹងលុបចោលបទកំណត់ដែលត្រូវរង់ចាំក្នុងរយៈពេល ២១ ថ្ងៃ មុនពេលអនុវត្តការបោះឆ្នោតដើម្បីអនុម័តសន្ធិសញ្ញាអន្តរជាតិមួយ។ ប្រការនេះ នឹងបើកចេញនូវលទ្ធភាពដែលលោកស្រី Theresa May អាចលើកពេលអនុវត្តការបោះឆ្នោតលើកិច្ចព្រមព្រៀង Brexit លើកទី២ រហូតដល់ថ្ងៃដែលអង់គ្លេសចាកចេញពី EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ