នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាថ្ងៃទី ២៤ ខែសីហា នាយករដ្ឋមន្ត្រី អូស្ត្រា លី លោក Scott Morrison បានបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២- ២៤ ខែសីហា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ 
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅឯសន្និសីទសារព័ត៌មានអន្តរជាតិ ប្រកាសអំពីលទ្ធផលនៃកិច្ចពិភាក្សា (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc; ជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមចំពោះអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និង ចូលរួមការប្រជុំសហគមន៍ធុរកិច្ចវៀតណាម - អូស្ត្រាលី។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison  បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជី មិញ; ទៅទស្សនាកងពេទ្យកម្រិត២ លេខ ២ នៃកងទ័ពប្រជាជនវៀតណាមនៅឯបណ្ឌិត្យសភាយោធា ១០៣ (នៃរដ្ឋធានីហាណូយ) ជាដើម។

ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម វៀតណាម - អូស្រ្តាលី ដោយអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំ និងឆ្ពោះទៅរកកម្ពស់ថ្មី។ ភាគីទាំងពីរបានឯកភាពថា កម្មវិធីសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-អូស្ត្រាលីដំណាក់កាល ២០២០-២០២៣ នឹងផ្តោតទៅលើវិស័យអាទិភាពចំនួន ៣ រួមមានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ធ្វើអោយស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងការពារជាតិ និងកសាងភាពជាដៃគូលើចំណេះដឹងនិងនវានុវត្តន៍។  ភាគីទាំងពីរបានអបអរសាទរខួបលើកទី ១០ ឆ្នាំ នៃកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ និងដំណើរការនៃការធ្វើអោយប្រសើរឡើងនូវកិច្ចព្រមព្រៀងនេះ រួមទាំងបានសន្យា សហការដើម្បីធានានូវការអនុវត្តដោយរលូន នូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ភាគីទាំងពីរបានប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យចំណេះដឹងនិងនវានុវត្តន៍ រួមទាំង រវាងសេវាសាធារណៈនិងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម - អូស្ត្រាលី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានប្តេជ្ញា នឹងបន្តកសាងរចនាសម្ព័ន្ធក្នុងតំបន់ដែលបើកចំហ គ្រប់ដណ្តប់ វិបុលភាពនិងមានសុវត្ថិភាពដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី ព្រមទាំងបញ្ជាក់ជាថ្មីនូវសារសំខាន់នៃតួនាទីជាមជ្ឈភាពរបស់អាស៊ាននិងរចនាសម្ព័ន្ធដឹកនាំរបស់អាស៊ាន ជាពិសេសគឺជាន់ខ្ពស់អាស៊ីបូព៌ាតែម្តង។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ការគោរពច្បាប់អន្តរជាតិនិងការរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ ភាគីទាំងពីរបានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់និងជៀសវាងនូវសកម្មភាពដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍។ លើសពីនេះទៅទៀត ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីសារសំខាន់ ចំពោះការដែល បណ្តាប្រទេសបន្តដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់កម្លាំងឡើយ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS)  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ