នាយករដ្ឋមន្រ្តី Pham Minh Chinh៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣០ ខែកញ្ញានេះ ខេត្ត Tien Giang និងខេត្ត Kien Giang ត្រូវគ្រប់គ្រងជំងឺកូវីដ -១៩ ឲ្យទាល់តែបាន

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បាននិយាយថាទោះបីជាខេត្ត Kien Giang និង Tien Giang បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏ស្ថានការណ៍ មិនបានដូចការរំពឹងទុកនៅ ឡើយ។ 
នាយករដ្ឋមន្រ្តី Pham Minh Chinh៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣០ ខែកញ្ញានេះ ខេត្ត Tien Giang និងខេត្ត Kien Giang ត្រូវគ្រប់គ្រងជំងឺកូវីដ -១៩ ឲ្យទាល់តែបាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ជាមួយឃុំសង្កាត់ចំនួន ៣១៧;  ស្រុក ទីរួមស្រុក ទីក្រុងចំនួន ២៦ និងថ្នាក់ដឹកនាំនៃខេត្តទាំងពីរគឺ Tien Giang និង Kien Giang។

បញ្ចប់កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បាននិយាយថាទោះបីជាខេត្ត Kien Giang និង Tien Giang បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏ស្ថានការណ៍មិនបានដូចការរំពឹងទុកនៅឡើយ។ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ មូលដ្ឋានត្រូវអនុវត្តន៍តាមការណែនាំឱ្យបានដិតដល់ ជាពិសេសការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគោលនយោបាយយកឃុំ សង្កាត់ ទីរួមស្រុកជាបន្ទាយ; ប្រជាជនគឺជាយុទ្ធជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យតំបន់នានា ព្យាយាមគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយ៉ាងហោចណាស់ នៅត្រឹមថ្ងៃទី ៣០ ខែកញ្ញា ត្រូវគ្រប់គ្រងឲ្យបានជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ