នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ៖ សិង្ហបុរីមាន​បំណង​ចង់ជំរុញ​កិច្ចសហប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញ

(VOVWORLD) -ដំណើរទស្សកិច្ចការងារលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាកសាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។
នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ៖  សិង្ហបុរីមាន​បំណង​ចង់ជំរុញ​កិច្ចសហប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញ - ảnh 1លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ TTXVN)

នារលៀលថ្ងៃទី ២៦ ខែសីហា នៅវិមាននយករដ្ឋមន្ត្រី Istana នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong  បានទទួលជួប លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ សិង្ហបុរី។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thien Nhan បានឲ្យដឹងថា ដំណើរទស្សកិច្ចការងារលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាកសាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។ លោក Nguyen Thien Nhan បានស្នើឲ្យទីក្រុងហូជីមិញ និង សិង្ហបុរីទទួលរៀបចំប្ដូរវេណនូវកិច្ចប្រជុំក្នុងប្លុកអាស៊ាន ស្ដីពីការអភិវឌ្ឍន៍ទីក្រុងដោយចីរភាព ដោយផ្ដោតសំខាន់លើការប្រែប្រួលអាកាសធាតុ ព្រមទាំងចែករំលែកអំពីបទពិសោធន៍អំពីការចាប់អាជីពប្រកបដោយការច្នៃប្រឌិត។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Lee Hsien Loong មានគោលបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ