នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ចូលរួមសន្និបាតនគរបាលទូទាំងប្រទេស

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងអង្គប្រជុំនេះ។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ចូលរួមសន្និបាតនគរបាលទូទាំងប្រទេស - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និបាតនគរបាលទូទាំងប្រទេស

នាព្រឹកថ្ងៃទី ៧ ធ្នូនៅទីក្រុងហូជីមិញ បក្សភាគនគរបាលមជ្ឈឹមនៃក្រសួងនគរបាល បានបើកសន្និបាតនគរ បាលទូទាំងប្រទេសលើកទី ៧៦ ដោយបូកសរុប និងវាយតម្លៃនូវស្ថានភាព ក៏ដូចជាលទ្ធផលការងារឆ្នាំ ២០២០ រួមទាំងដាក់ពង្រាយភារកិច្ចការងារសម្រាប់ឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តបន្ទាប់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងអង្គប្រជុំនេះ។

ថ្លែងក្នុងឱកាសបើកសន្និបាត នាយឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលបានស្នើឲ្យអង្គសន្និបាតនគរបាលទូទាំងប្រទេសលើកទី ៧៦ ធ្វើការពិនិត្យនិងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន លទ្ធផលដែលទទួលបាន និងមិនទាន់សម្រេចបាន ជាពិសេស បំភ្លឺឲ្យបានច្បាស់នូវមូលហេតុដែលនៅសេសសល់ និងដកចេញមេរៀនបទពិសោធន៍ក្នុងការអនុវត្តការងារនគរបាលក្នុងឆ្នាំ ២០២០។ ទន្ទឹមជាមួយគ្នានេះ ពិភាក្សាអំពីដំណោះស្រាយដើម្បីអនុវត្តក្នុងឆ្នាំ ២០២១ ដោយផ្តោតសំខាន់លើដំណោះស្រាយ៖ “ការពារសន្តិសុខដាច់ខាតនិងសុវត្ថិភាពសម្រាប់មហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦”

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុចប៊ូតុងបើកច្រកទ្វារអេឡិចត្រូនិកនៃក្រសួងនគរបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ