នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងវៀតណាមទើបបានតែងតាំងថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រធានបេសកកម្មតំណាងវៀតណាម ទើបបានតែងតាំងថ្មី មុនពេលលោក លោកស្រី ចេញដំណើរទៅបំពេញភារកិច្ច។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងវៀតណាមទើបបានតែងតាំងថ្មី - ảnh 1

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងវៀតណាមទើបបានតែងតាំងថ្មី (រូបថតៈ TTXVN)

ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា លោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រ ធាននៃបេសកម្មតំណាងទាំងអស់ នឹងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគ ជ័យ ដែលសក្តិសមនឹងភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការទូតសេដ្ឋកិច្ចគឺជាភារកិច្ចសំខាន់មួយ ហេតុដូច្នេះ លោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនានា ក៏ត្រូវធ្វើបច្ចុប្បន្នភាពនូវស្ថានភាព ក៏ដូច ជាស្វែងរកនិងណែនាំក្រុមហ៊ុនសាជីវកម្មធំៗ ចូលមកវិនិយោគនៅវៀតណា ជាពិសេសផ្តល់ប្រឹក្សាជូនបក្ស រដ្ឋ អំពីស្ថានភាពពិភពលោកផងដែរ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់ខ្លួន លោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រធាននៃបេសកម្មតំណាងវៀតណាម ត្រូវតែមានផែនការជាក់លាក់និងប្រកាន់ខ្ជាប់នូវតម្រូវការភារកិច្ច។ ពោលគឺ សកម្មភាពការទូតត្រូវតែមានភាពច្នៃប្រឌិត ត្រូវចេះបត់បែនតាមកាលៈទេសៈរួមទាំងឆ្លាតវៃទៀតផង។ ទន្ទឹមនឹងនេះ ត្រូវជ្រួតជ្រាបនូវកិច្ចការបរទេសនិងកិច្ចការសំខាន់ៗ ដែលបានបក្ស រដ្ឋនិងក្រសួងការបរទេស ប្រគល់ជូន។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់និងជួយឧបត្ថម្ភសហគម ន៍ជនវៀតណាមនៅប្រទេសសាមី។  ក្នុងនោះ មានទាំងការងារថែ ទាំសហគមន៍ កសាង សហគមន៍រឹងមាំ ថែរក្សាវប្បធម៌ និងលើកកម្ពស់ការបង្រៀនភាសាវៀតណាមទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ