នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីផែនការបែងចែកដើមទុនបម្រុងទុកសម្រាប់គម្រោងជាតិសំខាន់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបានបើកកិច្ចប្រជុំដើម្បីផ្តល់មតិ លើផែនការបែងចែកដើមទុនចំនួន ១០ កោដិដុង សម្រាប់គម្រោងជាតិសំខាន់ៗ នៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ឆ្នាំ ២០១៦-២០២០។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីផែនការបែងចែកដើមទុនបម្រុងទុកសម្រាប់គម្រោងជាតិសំខាន់ៗ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយក្រសួងផែនការនិងវិនិយោគ ធ្វើជាអធិបតី រួមជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបន្តទទួល យកមតិយោបល់ពីសមាជិករដ្ឋាភិបាល សំដៅបំពេញផែនការបែងចែកដើមទុន មុននឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការផ្តល់ដើមទុនអាទិភាព សម្រាប់កិច្ចការបង្ការប្រឆាំងគ្រោះមហន្តរាយ ទប់ ទល់ នឹងបម្រែបម្រួលអាកាសធាតុ ស្ថានភាពរអិលបាក់ដីតាមឆ្នេរសមុទ្រ តាមតំបន់ដី សណ្តទន្លេ Cuu Long ឬទឹកជំនន់នៅតំបន់ភ្នំភាគខាងជើងជាដើម។

នារសៀលថ្ងៃទី ១៣ ខែសីហា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបន្តអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដោយផ្តល់មតិយោបល់លើ ហិរញ្ញប្បទានឥណទានសម្រាប់គម្រោងវិនិយោគចំនួន ២ គឺ កសាងផ្លូវហាយវេមិត្ត ភាព- Chi Lang និង Dong Dang-Tra Linh។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការផ្តោតសំខាន់លើការអនុវត្តនូវផ្លូវហាយវ៉េទាំងពីរនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយរួមចំណែកជំរុញការអភិវឌ្ឍរបស់ខេត្ត Cao Bang ខេត្ត Lang Son និងខេត្តភាគខាងជើងមួយចំនួនទៀត ហេតុដូច្នេះត្រូវការការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់ក្រសួងសាខានិងមូលដ្ឋាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ