នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ មិនទុកឲ្យជំងឺរាតត្បាតឆ្លងរាលដាលក្នុងទីក្រុង Da Nang និងតំបន់ជុំវិញឡើយ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៧ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងបរិបទដែលទើបនឹងលេចឡើងករណីមួយចំនួនដែលវិជ្ជមាននឹងជំងឺកូវីដ-១៩ នៅទីក្រុង Da Nang។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ មិនទុកឲ្យជំងឺរាតត្បាតឆ្លងរាលដាលក្នុងទីក្រុង Da Nang និងតំបន់ជុំវិញឡើយ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

អញ្ជើញថ្លែងបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលបានរកឃើញករណីឆ្លងទី ១ មាន លេខរៀង ៤១៦ ក្រោយរយៈពេល ៩៩ ថ្ងៃ មិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍នោះ ទីក្រុង  Da Nang និងក្រសួងសុខាភិបាលបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។ ប៉ុន្តែ ដោយសារស្ថានការណ៍កាន់តែស្មុគស្មាញ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កុំទុកអោយជំងឺនេះឆ្លង រាលដាលក្នុងទីក្រុង Da Nang  និងនៅតាមមូលដ្ឋានដទៃទៀតអោយសោះ។ ប្រសិនបើមិនមានវិធានការម៉ឹងមាត់ទេនោះ យើងនឹងបរាជ័យនៅក្នុងការប្រយុទ្ធនេះជាពុំខាន។ ហេតុដូច្នេះ កិច្ចប្រជុំនឹងសម្រេចនូវវិធានការរឹងមាំនិងធ្វើសមកាលកម្មដើម្បីដោះស្រាយស្ថានការណ៍ទាំងនេះ។

លោកនាយករដ្ឋមន្រ្តីបានឯកភាពថា ចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៨ ខែកក្កដា  Da Nang នឹងអនុវត្តវិធានការរក្សាគម្លាតសង្គមពេញលេញ ស្របតាមសារាចរលេខ ១៩ របស់នាយករដ្ឋមន្រ្តី ដោយមានវិធានការណ៍ខ្ពស់ជាងរាល់វិធានការដែលកំពុងអនុវត្ត។

នាព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំ អនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងរយៈពេលបច្ចុប្បន្ន។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានលើកច្បាស់អំពីការអនុវត្តគោលដៅពីរ គឺការទប់ស្កាត់ជំងឺរាតត្បាតយ៉ាងឆាប់រហ័សនិងរក្សាស្ថេរភាពសង្គម។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងសុខាភិបាល ពង្រឹងការបណ្តុះបណ្តាលនិងការធ្វើតេស្តឧបករណ៍ធ្វើតេស្តផ្សេងៗគ្នា ដែលវៀតណាមបានផលិតមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ