នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាកាសែតពលកម្មបានចេញផ្សាយលេខដំបូង

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែសីហា នៅទីក្រុងហាណូយ កាសែតពលកម្ម (Lao Dong) បានប្រារព្ធខួបលើកទី ៩០ នៃការចេញផ្សាយលេខដំបូង (១៤ សីហា ១៩២៩ - ១៤ សីហា ២០១៩) និងទទួលបានមេដាយពលកម្មថ្នាក់ទីមួយ។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៩០ នៃទិវាកាសែតពលកម្មបានចេញផ្សាយលេខដំបូង - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សិយយសថ្នាក់ទីមួយដល់កាសែត Lao Dong  (រូបថតៈ TTXVN)

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងអបអរសាទរ គណៈនិពន្ធ និពន្ធនាយក និងអ្នកយកព័ត៌មាននៃកាសែត Lao Dong ផងដែរ។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើកន្ត្រក់ផ្កាអបអរសាទរ។

ត្រូវបានបោះពុម្ភផ្សាយលេខដំបូង នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ១៩២៩ កាសែត Lao Dong គឺជាការសែតមួយក្នុងចំណោមកាសែតចំណាស់ជាងគេចំនួនពីរ នៃសារព័ត៌មានបដិ វត្តវៀតណាម។ កាសែត Lao Dong ក៏ជាទីភ្នាក់ងារសារព័ត៌មានដំបូងគេមួយនៅប្រ ទេសវៀតណាម ដែលបានចុះផ្សាយកាសែតអេឡិចត្រូនិក នាថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៩៩៩។ ក្នុងប្រវត្តិសាស្រ្តរយៈពេល ៩០ ឆ្នាំ ដែលបានបង្កើតនិង អភិវឌ្ឍកក កាសែត Lao Dong បានចូលរួមសម្លេងដ៏សំខាន់ដែលរួមចំណែកដល់បុព្វហេតុតស៊ូដើម្បីឯក រាជ្យនិងការពារជាតិ។

អញ្ជើញថ្លែអក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី ១ ដល់សមូហភាពកាសែត Lao Dong និងគ្រឿងឥស្សរិយយសថ្នាក់ទី ៣ ជូនដល់និពន្ធនាយកកាសែត Lao Dong លោក Nguyen Ngoc Hien ដោយសារស្នាដៃឆ្នើមក្នុងដំណាក់កាល ២០១៤ - ២០១៨ ដែលរួមចំណែកកសាងបុព្វហេតុសង្គមនិយមនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ