នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ស្នើឲ្យមានការជួយឧបត្ថម្ភជាអតិបរមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តមួយចំនួននៅភាគខាងត្បូង

(VOVWORLD) -  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបបញ្ជាណែនាំដល់ក្រសួង សាខានិងមូលដ្ឋាននានាឱ្យអនុវត្តន៍នូវវិធានការឧបត្ថម្ភបន្ទាន់មួយចំនួនដល់ទីក្រុងហូជីមិញនិងបណ្តាខេត្ត ជុំវិញនៅភាគខាងត្បូង  ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ធានាបាននូវស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជននិងរក្សាសកម្មភាពសេដ្ឋកិច្ចសង្គមចាំបាច់នៅក្នុងមូលដ្ឋាន។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ស្នើឲ្យមានការជួយឧបត្ថម្ភជាអតិបរមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តមួយចំនួននៅភាគខាងត្បូង - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញចុះពិនិត្យមន្ទីរពេទ្យពហុព្យាបាលនៅស្រុក Tan Tru កន្លែងដែលត្រូវប្តូរទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៅ Long An នាថ្ងៃទី ១០ ខែកក្កដា (រូបថតៈ VGP / Nhat Bac)

ឯកសារដែលទើបតែត្រូវបានខុទ្ទការល័យរដ្ឋាភិបាលចេញផ្សាយ នៅថ្ងៃទី ១៥ ខែកក្កដាបានបញ្ជាក់ថា៖ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ក្នុងការទទួលពលករនិងប្រជាជនមកពីទីក្រុងហូជីមិញនិងខេត្ត ទីក្រុងភាគខាងត្បូង ដែលវិល ត្រឡប់មកកាន់មូលដ្ឋានខ្លួនវិញ និងធានានូវបទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ធានានូវប្រភពទំនិញសម្បូរបែបដើម្បីឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន។

ម្យ៉ាងវិញទៀត ពិនិត្យ បែងចែកនិងផ្តល់អាទិភាពនូវប្រភពវ៉ាក់សាំងសម្រាប់ទីក្រុងនិងបណ្តាខេត្ត ទីក្រុងនានាភាគខាងត្បូង ដើម្បីអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល សុវត្ថិភាព ប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះមុខសញ្ញានីមួយៗ តាមការកំណត់។

នេះគឺជាភារកិច្ចសំខាន់និងបន្ទាន់បំផុតនៅក្នុងបរិបទបច្ចុប្បន្នសម្រាប់ទីក្រុងហូជីមិញ ខេត្តក្រុងភាគខាងត្បូង ដែលមានតួនាទីនិងទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុត ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនិងជាតំបន់សេដ្ឋកិច្ចសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ