នាយករដ្ឋមន្រ្តីចិនបានសង្កត់ធ្ងន់លើតួនាទីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចិន- ជប៉ុន - កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២២ ខែសីហានៅ មហាសាលប្រជាជនចិន នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចិន - ជប៉ុន - កូរ៉េខាងត្បូងលើកទី ៩។ 
នាយករដ្ឋមន្រ្តីចិនបានសង្កត់ធ្ងន់លើតួនាទីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចិន- ជប៉ុន - កូរ៉េខាងត្បូង - ảnh 1 រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono (ឆ្វេង) ចូលជួបសវនការជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang (ខាងស្តាំ) នៅទីក្រុងប៉េកាំង (ប្រទេសចិន) នាថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ THX/TTXVN)

ក្នុងជំនួបនេះ  នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានអបអរសាទរចំពោះជោគ ជ័យនៃសន្និសីទនេះ ព្រមទាំងបានអះអាងថា នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភព លោក បន្តមានភាពវឹកវរ ពាណិជ្ជកម្មសកលបានធ្លាក់ចុះនោះ ការបង្កើនកិច្ចសហប្រតិបត្តិការចិន - ជប៉ុន- កូរ៉េខាងត្បូង  មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកទៀតផងដែរ។ យ៉ាងណាមិញ ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការចិន - ជប៉ុន - កូរ៉េខាងត្បូង ដោយសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យឈានដល់កម្រិតថ្មី។ លោកនាយករដ្ឋមន្រ្តី Li Keqiang បានសង្កត់ធ្ងន់ថា ប្រទេសទាំងបីចាំបាច់ត្រូវការពារយន្តការពាណិជ្ជកម្មពហុភាគីនិងបំពេញអោយបានឆាប់ៗ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន - ជប៉ុន - កូរ៉េខាងត្បូង ប្រកបដោយគុណភាពខ្ពស់។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បានអះអាងថា សន្និសីទនេះទទួលបានលទ្ធផលជាវិជ្ជមាន ហើយកំពុងត្រៀមរៀបចំសម្រាប់ជំហានសហប្រតិបត្តិការត្រីភាគីជាបន្តបន្ទាប់។ កូរ៉េខាងត្បូងមានបំណងចង់អោយសន្និសីទកំពូលចិន - ជប៉ុន - កូរ៉េខាងត្បូង នៅឆ្នាំនេះ ទទួលបានជោគ ជ័យ ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ចំណែកឯរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono បានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបី បានឈានដល់ការព្រមព្រៀងយ៉ាងទូលំទូលាយ ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលអនាគត និងបង្ហាញថា ជប៉ុនមានបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិននិងកូរ៉េខាងត្បូង ដើម្បីធានាថា សន្និសីទ ចិន - ជប៉ុន - កូរ៉េខាងត្បូងនៃឆ្នាំនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ជប៉ុនក៏ចង់ចូលរួមជាមួយចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី អោយមានការអភិវឌ្ឍប្រកបដោយស្ថេរភាពនិងតម្លាភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ